ជនភៀសខ្លួនទទួលជំនួយពីពលរដ្ឋក្នុងតំបន់នៅទីក្រុងព្រំដែនប្រទេសឥណ្ឌា ខណៈជម្លោះនៅមីយ៉ាន់ម៉ា បន្តផ្ទុះឡើង

2023/11/16 11:54:57 pm        69

មនុស្សរាប់ពាន់មកពីសហភាពមីយ៉ាន់ម៉ា កំពុងស្វែងរកទីជម្រកនៅរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា បើកការវាយប្រហារតាមអាកាស ក្រោយពីមានការវាយប្រហារដោយក្រុមឧទ្ទាមប្រដាប់អាវុធគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ឧត្តមសេនីយ៍មីយ៉ាន់ម៉ា ជាច្រើនរូបកំពុងប្រឈមមុខការសាកល្បងធំបំផុត ចាប់តាំងពីពួកគេដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ បន្ទាប់ពីកងកម្លាំងជនជាតិភាគតិច បើកការវាយលុកដូចគ្នា កាលពីចុងខែតុលា ដណ្តើមបានក្រុង និងប៉ុស្តិ៍យោធាមួយចំនួន។

ជនភៀសខ្លួនមកពីសហភាពមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នេះកំពុងរស់នៅក្នុងស្រុក Champhai នៅព្រំដែនឥណ្ឌូ-មីយ៉ាន់ម៉ា បាននិយាយថា ពួកគេទទួលបានជំនួយជាច្រើនពីពលរដ្ឋក្នុងតំបន់នៅរដ្ឋ Mizoram ។

ជនភៀសខ្លួនជាស្រ្តីម្នាក់ ដែលគិតថាវាលំបាកក្នុងការដែលត្រឡប់ទៅប្រទេសរបស់នាងវិញ និយាយថា ពលរដ្ឋក្នុងតំបន់នេះទាំងអស់ បានជួយយើងច្រើន ហើយបានផ្តល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ។

ជនភៀសខ្លួនភាគច្រើន ពេលនេះកំពុងរស់នៅក្នុងជំរំផ្លាស់ប្តូរបណ្តោះអាសន្ន ក្នុងស្រុក Champai រដ្ឋ Mizoram។

កងកម្លាំងក្រុមឧទ្ទាមនៅក្នុងរដ្ឋ Chin សហភាពមីយ៉ាន់ម៉ា តាមសេចក្តីរាយការណ៍ ដណ្តើមបានការគ្រប់គ្រងចំណុចឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ ក្នុងរដ្ឋ Mizoram។

ខណៈភាពស្ងប់ស្ងាត់ បានត្រឡប់មកវិញភាគច្រើននៅតំបន់ជ្រលងភ្នំដ៏ស្ងាត់តាមបណ្តោយព្រំដែនឥណ្ឌូ-មីយ់ាន់ម៉ា កាលពីរសៀលថ្ងៃពុធ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស អាចត្រូវបានគេលឺនៅភូមិ Zokhawthar ប្រទេសឥណ្ឌា មកពីផ្នែកសហភាពមីយ៉ាន់ម៉ា ដោយព្រមានពលរដ្ឋអំពីការវាយប្រហារខ្លាំងធ្វើឡើងដោយយោធា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm