
ក្រសួងការបរទេសចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការហៅប្រធានាធិបតីចិនលោក Xi Jinping ថាជាជនផ្តាច់ការពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺខុសទាំងស្រុង ហើយនិងជាឧបាយកលនយោបាយគ្មានទំនួលខុសត្រូវ ក្រោយលោក Biden បានផ្តល់អនុសាសន៍ រយៈពេល១ថ្ងៃមុន នៅសន្និសីទសារព័ត៌មានម្នាក់ឯង ក្រោយជំនួបរយៈពេល ៤ម៉ោងជាមួយលោក Xi នៅតំបន់ជាយក្រុង San Francisco ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដោយគ្មានបរិយាយអ្វីច្រើនថា តែងមានមនុស្សដែលមានចេតនាមិនល្អព្យាយាមធ្វើឲ្យបែកបាក់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ដែលវានឹងមិនជោគជ័យនោះទេ ។
អ្នកស្រី Mao បដិសេធន៍មិនបញ្ជាក់អត្តសញ្ញាណបុគ្គគលណាម្នាក់ ជាការឆ្លើយតបនឹងសំនួរជីកឫសសួរគល់មួយនេះ ។
សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំមុន លោក Xiដណ្តើមបានអាណតិ្តទី ៣របស់លោកជាប្រធានាធិបតីចិន ពេលដែលសមាជិកជិត ៣ពាន់នាក់នៅក្នុងសភាបោះត្រារបស់ចិន ដែលជាសភាប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆ័នជ្រើសរើសរូបលោកនៅការបោះឆ្នោតដែលមានបេក្ខជនតែម្នាក់គត់ បានចូលរួម ៕