អ្នកតវ៉ាដាក់និមិត្តរូប«ស្បោងដាក់សាកសព» នៅខាងក្រៅសេតវិមានដើម្បីតវ៉ាអ្នកស្លាប់ច្រើននៅហ្កាហ្សា

2023/11/16 11:57:24 pm        26

អង្គការលើកលែងទោសអន្តរជាតិ បានរៀបចំបាតុកម្មមួយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកានេះ ដែលរូបសំណាកជាច្រើនរុំដោយក្រណាត់ស ត្រូវបានដាក់នៅខាងក្រៅសេតវិមានដើម្បីបង្ហាញឱ្យឃើញ សាកសពរបស់ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលបានស្លាប់ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើម។

ក្រុមបាតុករ បានដាក់ផ្កាកុលាបនៅលើទីតាំងទម្រ ហើយក្រោយមកបានដាក់ទៀននៅចន្លោះនោះ ខណៈពួកគេទាមទារឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងជម្លោះនៅហ្កាហ្សា។

អ្នកគ្រប់គ្រងយុទ្ធនាការជាន់ខ្ពស់របស់អង្គការលើកលែងទោសអន្តរជាតិ លោក Isra Chaker បាននិយាយថា ក្រុមនេះ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌គ្មានការរារាំងបានចូលទៅដល់តំបន់ហ្កាហ្សា បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍ដោយអ៊ីស្រាអែល ដែលដាក់គោលដៅទៅលើក្រុមហាម៉ាស់។ សហរដ្ឋអាមេរិក និយាយថា បទឈប់បាញ់ជាទូទៅនឹងមិនសមស្របនោះទេ ទោះបីជាខ្លួនបានជំរុញឱ្យមានការផ្អាកការប្រយុទ្ធគ្នាដើម្បីដឹកជញ្ចូនជំនួយមនុស្សធម៌ក៏ដោយ។

អ៊ីស្រាអែល បានដាក់ពង្រាយកម្លាំងបាញ់ពីលើអាកាសដ៏លើសលប់ ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ដែលឃើញខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានផ្ទុះចេញពីតំបន់ហ្កាហ្សា ដោយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៣៩ នាក់។

មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្ស ១១.០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះចាប់ផ្តើម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm