ក្រសួងសុខាភិបាល​ បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​លើកឡើង​ពី​លទ្ធផល​រក​ឃើញ​របស់​សិង្ហ​បុរី លើ​ករណី​វីរុស​កូ​វីដ​-១៩

2021/06/10 08:57:02 pm        373

​ភ្នំពេញ៖ ក្រសួងសុខាភិបាល​ បានប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ការចែក​ចាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម កាលពី​ថ្ងៃទី​៩ និង​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ដែល​បាន​លើក​ឡើងថា សិង្ហបុរី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ នៅលើ​ពិភពលោក ដែល​ធ្វើ​កោសល្យ​វិចយ​លើ​សាកសព ដែលមាន​ជំងឺ​កូ​វីដ​-១៩ រកឃើញថា កូ​វីដ​-១៩ មិន មែន​ជា​វីរុស​ទេ ប៉ុន្តែ​ជា​បាក់តេរី ដែល​ត្រូវបាន​ប៉ះពាល់​នឹង​វិទ្យុសកម្ម និង​បញ្ចូល​ឈាម​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ព្រមទាំង​អាច​បណ្ដាលឱ្យ​ឈាម​របស់​មនុ​ស្សកក និង​កំណក​ឈាម​នោះ​ធ្វើឱ្យ​មនុស្ស​ពិបាក​ដកដង្ហើម ព្រោះ​ខួរ ក្បាល បេះដូង និង​សួត មិនអាច​ទទួលបាន​អុកស៊ីហ្សែន ធ្វើឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ឆាប់រហ័ស​។​

​ប្រភព​ដដែល​បាន​ចាត់ទុកថា ព័ត៌មាន​នេះ​ជា​ព័ត៌មាន​មិន​ពិត ក្លែងបន្លំ និង​បំពុលសង្គម នៅក្នុង​ដំណាក់កាល ដែល​បណ្ដា​ប្រទេស​នៅលើ​សកលលោក បាននិងកំពុង​រងគ្រោះ​ដោយ​ការ​រាតត្បាត​ពី​វីរុស​កូ​វីដ​-១៩​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់​បន្ថែមថា រហូតមកដល់​ពេលនេះ សូម្បីតែ​អង្គការ​សុខភាព​ពិភពលោក ក៏​នៅតែ​ព​ន្យ ល់​ថា ជំងឺ​កូ​វីដ​-១៩ ជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូ​វីដ​-១៩ មិនមែនជា​បាត់​តេ​រី​នោះឡើយ ហើយ​ដែល​គេ​មិនទាន់ រកឃើញ​ឱសថ​សម្រាប់​ព្យាបាល​ជាក់លាក់​ណាមួយ​នោះឡើយ​។​

​ក្រសួង​ក៏បាន​ស្នើ​សាធារណជន​សូមកុំ​បន្ត​ចែកចាយ​ព័ត៌មាន​នេះ ដែល​ធ្វើឱ្យមាន​ការភ័ន្តច្រឡំ និង​ច្របូកច្របល់ សាធារណៈមតិ​៕ ​អត្ថ​ប​ទៈ គង់ ឌិន​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am