នៅរុស្ស៊ីនាសម័យសង្រ្គាម តម្លៃទំនិញហក់ឡើងខ្ពស់ ស្របពេលដែលការបោះឆ្នោតខិតជិតមកដល់

2023/11/17 12:08:42 am        29

សម្រាប់អ្នកស្រី Darya Stepanova គឺជាម្តាយកូន ២នាក់រស់នៅក្នុងទីក្រុងតូចនៅភាគខាងកើតតំបន់ភ្នំ Ural តម្លៃទំនិញឡើងខ្ពស់សម្រាប់អ្វីៗគ្រប់បែបយ៉ាង ចាប់ពីទឹកដោះគោ រហូតដល់ខោទឹកនោម បានបង្ខំឲ្យគ្រួសាររបស់គាត់កាត់បន្ថយការចំណាយច្រើន និងការទទួលទានអាហារខាងក្រៅ ស្របពេលដែលការបោះឆ្នោតខិតជិតមកដល់ ។

គ្រួសាររបស់អ្នកស្រី Stepanov ស្ថិតនៅក្នុងចំណោមពលរដ្ឋរុស្ស៊ីរាប់លានគ្រួសារ ដែលត្រូវកាត់បន្ថយការចំណាយ ដោយសារការផ្លាស់ប្តូរសេដ្ឋកិច្ចរុស្ស៊ី បណ្តាលមកពីសង្រ្គាមនៅអ៊ុយក្រែន ហើយនិងទណ្ឌកម្មជាច្រើនដាក់ដោយលោកខាងលិច ។

អ្នកស្រី Stepanova វ័យ ៣៤ឆ្នាំ ដែលមានកូនប្រុសអាយុ ៥ឆ្នាំម្នាក់ និងទារកទើបកើតម្នាក់ ព្យាយាមរឹតត្បិតការចំណាយប្រាក់ ៥ម៉ឺនរូប្លិ៍(ស្មើនឹង ៥៥០ដុល្លារ)ដែលប្តីរបស់គាត់រកបានក្នុង១ខែ ។ ពេលគាត់ដើរកាត់ព្រិលទៅកាន់ហាងលក់ទំនិញ គាត់ព្យាយាមរកមើលទំនិញណាដែលលក់បញ្ចុះតម្លៃ ។

អ្នកស្រី Stepanova និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងផ្ទះល្វែងរបស់គាត់ ស្ថិតនៅក្នុងទីក្រុង Sredneuralsk គឺជាទីក្រុងស្ថិតនៅតាមមាត់បឹង Iset ដែលមានចម្ងាយប្រហែល ២៥គ.មភាគខាងជើងទីក្រុង Yekaterinburg នៃតំបន់ភ្នំ Urals និងមានចម្ងាយប្រហែល ១.៤០០គ.មភាគខាងកើតទីក្រុងម៉ូស្គូថា ខ្ញុំមើលឃើញអ្វីៗគ្រប់បែបយ៉ាងឡើងថ្លៃបែបណានៅក្នុងរយៈពេលត្រឹម ៥ឆ្នាំកន្លងមកនេះ ។

អ្នកស្រីបន្តថា កាលពីមុនអ្នកអាចទិញអាហារអស់ប្រាក់ ១ពាន់រូប្លិ៍សម្រាប់រយៈពេល ៣ ឬ៤ថ្ងៃបានយ៉ាងស្រួល ប៉ុន្តែបច្ចុប្បន្នពេលដែលដើរផ្សារ ១ពាន់រូប្លិ៍ គ្មានទិញបានអី្វសោះ ។

អ្នកស្រីបញ្ជាក់ថា តម្លៃទឹកដោះគោកូន បានកើនឡើង ៤ដង ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីកូនដំបូងរបស់ខ្ញុំ ខណៈដែលតម្លៃរទេះរុញកូនក្មេង បានកើនឡើង ៣ដងរហូតដល់ ៦ម៉ឺនរូប្លិ៍ ។

ប្រាក់ចំណូលរបស់គ្រួសាររុស្ស៊ីបច្ចុប្បន្ន ពុំបានកើនឡើងនោះទេ ខណៈដែលប្រាក់រូប្លិ៍ធ្លាក់ថ្លៃទល់នឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មកម្ល៉េះ ពេលដែលលោកប្រធានាធិបតី Vladimir Putin បញ្ជាឲ្យទាហានរុស្ស៊ីវាយលុកចូលអ៊ុយក្រែន ធ្វើឲ្យទំនិញនាំចូល ឡើងថ្លៃទ្វេដង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm