
គណៈកម្មាធិការកិច្ចការបរទេសរបស់សភាទួរគី ត្រូវបានកំណត់នៅថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមជជែកដេញដោលអំពីកិច្ចប្រឹងប្រែងរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ដោយទាក់ទាញប្រទេសដែលមិនចូលបក្សសម្ព័ន្ធពីមុនមកកាន់តែជិតសមាជិកភាព នៅក្នុងសម្ព័ន្ធមិត្តយោធាលោកខាង លិច។
នៅពេលដែលត្រូវបានផ្តល់ការអនុញ្ញាតដោយគណៈកម្មាធិការនោះ កិច្ចព្រមព្រៀងចូលជាសមាជិករបស់ប្រទេសស៊ុយអែត នឹងត្រូវផ្តល់សច្ចាប័ន ដោយមហាសន្និបាតរបស់សភាសម្រាប់ដំណាក់កាលចុងក្រោយនៃដំណើរការនីតិប្បញ្ញត្តិ នៅក្នុងប្រទេសទួរគី។
ប្រទេសទួរគី បានផ្អាកការផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសស៊ុយអែត នៅក្នុងអង្គការណាតូ ដោយចោទប្រកាន់ប្រទេសនេះថា មានអត់ឱនពេកចំពោះក្រុមដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន រួមទាំងក្រុមសកម្មប្រយុទ្ធឃើដ និងសមាជិកនៃបណ្តាញដែលទីក្រុងអង់ការ៉ាស្តីបន្ទោសចំពោះការធ្វើរដ្ឋប្រហារបរាជ័យ ក្នុងឆ្នាំ២០១៦។
ប្រទេសទួរគី ក៏ត្រូវបានខឹងសម្បាផងដែរដោយបាតុកម្មជាបន្តបន្ទាប់ដោយអ្នកគាំទ្រគណបក្សពលករឃើដឌីស្តង់ខុសច្បាប់ ឬ PKK នៅក្នុងប្រទេសស៊ុយអែត ក៏ដូចជាការតវ៉ាដុតគម្ពីរកូរ៉ាន ដែលបានធ្វើឲ្យបណ្តាប្រទេសមូស្លីម ផ្ទុះកំហឹង។