ជម្រើស​ជាតិ​កម្ពុជា​នឹង​បង្ហាញ​ទម្រង់​លេង​មួយ​ដ៏​ល្អ​ពេល​ប៉ះ​អ៊ីរ៉ង់​

2021/06/11 09:47:26 am        132

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បញ្ចប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​កាតា ២០២២ ពូ​ល ​C ស្អែក​នេះ ដោយ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​២ ​អាស៊ី និង​លេខ​៣១​ ​ពិភព​លោក​អ៊ីរ៉ង់​។​

​មុន​ការ​ប្រកួត​មក​ដល់​ក្នុង​សន្និសីទ​ព័ត៌មាន ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុ​ជា ​លោក Ryu Hirose មាន​ប្រសាសន៍​ថា កីឡាករ​មាន​ឆន្ទៈ​លេង​ជាមួយ​របៀប​របស់​យើង ហើយ​យើង​នឹង​បង្ហាញ​ទម្រង់​លេង​មួយ​ដ៏​ល្អ​ជាមួយ​អ៊ីរ៉ង់​។​ លោក​បន្ត​ថា​ ​វា​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​ជាមួយ​អ៊ីរ៉ង់​កាលពី​លើក​មុន​ជាមួយ​លទ្ធផល ១៤​ទល់​០​។ តែ​ទោះ​យ៉ាង​ណា​យើង​មិន​ផ្លាស់ប្ដូរ​ទម្រង់​លេង​របស់​យើង ​ដែល​ព្យាយាម​រក្សា​នូវ​ការគ្រប់គ្រង​បាល់​នៅ​តំបន់​លើ​ដូចគ្នា ​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ​ពីរ​ប្រកួត​ចុងក្រោយ​នោះ​ទេ​។​ ​ក្រុម​ទាំងពីរ​ជួប​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ទីក្រុង Isa ប្រទេស​បា​រ៉ែ​ន​ម៉ោង ​៩​និង​៣០​នាទី​យប់​ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

នេះ​ជា​ការ​ប្រកួត​ក្នុង​ពូ​ល​ចុងក្រោយ​របស់​កម្ពុជា​។ ឆ្លងកាត់ ​៧​ប្រកួត​មក​នេះ​កម្ពុជា​រក​បាន​តែមួយ​ពិន្ទុ​ទេ ពោល​ពេល​ស្មើ​ជាមួយ​ហុងកុង ១​ទល់នឹង​១​។ តាមរយៈ​លទ្ធផល​នេះ​កម្ពុជា​អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ត​ហើយ តែ​នៅសល់​បេសកកម្ម​មួយទៀត​គឺ​បន្ត​លេង​វគ្គ​ជម្រុះ​ជើងឯក​អាស៊ី ២០២៣​ នៅ​ប្រទេសចិន​។​ ចំណែក​អ៊ីរ៉ង់​ពេលនេះ ក្រោយ​លេង​បាន ​៦​ប្រកួត​ឈរ​លេខ​២ ​មាន ​១២​ពិន្ទុដូចគ្នា​នឹង​ក្រុម​បា​រ៉ែ​ន ឯ​អ៊ីរ៉ាក់​ឈរ​នៅ​កំពូល​តារាង​មាន​ ១៤​ពិន្ទុ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm