
នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំង និយាយថា ការសម្រេចចិត្តរបស់សាធារណរដ្ឋឆេក ក្នុងការបង្កកទ្រព្យសម្បត្តិរដ្ឋរុស្ស៊ី គឺជារឿងខុសច្បាប់ ហើយទីក្រុងម៉ូស្គូ អាចនឹងសងសឹកវិញប្រឆាំងនូវអ្វីដែលពួកគេចាត់ទុកថាជាជំហានអរិភាព ។
រដ្ឋាភិបាលឆេក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបង្កទ្រព្យសម្បត្តិគ្រប់គ្រងដោយរដ្ឋរុស្ស៊ីនៅលើទឹកដីរបស់ខ្លួន ជាការពង្រីកទណ្ឌកម្មដែលដាក់លើសកម្មភាពរបស់ទីក្រុងម៉ូស្គូ នៅប្រទេសអ៊ុយក្រែន ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ចំណាត់ការរបស់ឆេក គឺខុសច្បាប់ ខុសពីទស្សនៈរួមនៃច្បាប់អន្តរជាតិ ហើយទីក្រុងម៉ូស្គូ នឹងវិភាគលើបញ្ហាមួយនេះ ។
លោកថា គោលជំហរប្រឆាំងរុស្ស៊ីដ៏ជ្រាលជ្រៅពីសំណាកក្រុមអាជ្ញាធរឆេក ជាការពិតណាស់ថា នឹងបណ្តាលឲ្យមានការបាត់បង់យ៉ាងខ្លាំង ហើយពួកយើងសូមធ្វើការច្រានចោលទាំងស្រុងចំពោះគោលជំហរបែបនេះ ។
លោកបន្តថា ពួកយើងពុំអាចទទួលយកបានឡើយ បច្ចុប្បន្នពួកយើងកំពុងវិភាគលើស្ថានភាពជាក់ស្តែង ៕