
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) នេះ ថា លោកប្រធានាធិបតី Vladimir Putin បានជួបជាមួយមេដឹកនាំធុរកិច្ចរុស្ស៊ីជាច្រើន ក្នុងសប្តាហ៍នេះ ដើម្បីលើកទឹកចិត្តបណ្ដាអ្នកប្រកបអាជីវកម្មធំៗទាំងនោះឲ្យវិនិយោគបន្ថែមទៀតនៅប្រទេសរបស់ខ្លួន។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ការពិភាក្សាគឺអំពីជំហានដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវភាពទាក់ទាញផ្នែកសេដ្ឋកិច្ចរបស់យើង សម្រាប់ការវិនិយោគ។ ដើម្បីបង្កើតលក្ខខណ្ឌប្រកួតប្រជែងបន្ថែមទៀត សម្រាប់ការបញ្ចប់ដំណើរការនៃការផ្ទេរក្រុមហ៊ុននៅទីនេះ ការផ្លាស់លំនៅឋាន ត្រូវបានបង្ហាញយ៉ាងសកម្ម នៅក្នុងរបៀបវារៈនេះ»។
សូមបញ្ជាក់ថា ទណ្ឌកម្ម ដែលត្រូវបានធ្វើឡើងចាប់តាំងពីទីក្រុងម៉ូស្គូបានបញ្ជូនទាហានចូលទៅលុកលុយអ៊ុយក្រែនកាលពីឆ្នាំមុន បានធ្វើឲ្យក្រុមហ៊ុនរុស្ស៊ីកាន់តែពិបាកធ្វើជំនួញជាមួយបណ្តាប្រទេសលោកខាងលិច ហើយក្រុមហ៊ុនលោកខាងលិចជាច្រើន បានចាកចេញពីប្រទេសរុស្ស៊ី ឬកំពុងព្យាយាមចាកចេញ៕