
កងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) បាននិយាយថា យោធាអ៊ុយក្រែនបានបាញ់ទម្លាក់យានដ្រូនវាយប្រហារចំនួន ១៦គ្រឿង ក្នុងចំណោម ១៨គ្រឿង ដែលបញ្ចេញដោយរុស្ស៊ី ព្រមទាំងស្ទាក់ចាប់មីស៊ីល ១គ្រាប់ផងដែរ ក្នុងអំឡុងពេលមានការវាយប្រហារមួយយប់។
អភិបាលរងតំបន់បានប្រាប់ថា ការការពារដែនអាកាសត្រូវបានបញ្ជាឲ្យធ្វើសកម្មភាព នៅក្នុងតំបន់ Khmelnytskyi ភាគខាងលិច។ អ្នកស្រុកត្រូវបានប្រាប់ឲ្យរកកន្លែងលាក់ខ្លួន ក្នុងតំបន់ និងទីក្រុងរបស់តំបន់នេះ គឺទីក្រុង Starokostyantyniv ជាទីតាំងមូលដ្ឋានទ័ពអាកាស ដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានកំណត់គោលដៅម្តងហើយម្តងទៀត។
ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថា យានដ្រូន ២គ្រឿង ដែលបាត់ដានពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានធ្លាក់នៅទីណានោះទេ។
ជាមួយគ្នានេះដែរ អាជ្ញាធរបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលមិនបានបញ្ជាក់ឈ្មោះទីកន្លែងនៅតំបន់ភាគខាងកើតនៃទីក្រុង Kharkiv ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី ត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីល S-300 ប៉ុន្តែមិនមានរបាយការណ៍ពីការស្លាប់ ឬរបួសនោះទេ៕