អង់គ្លេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសកម្មជនបាននាំគ្នាធ្វើបាតុកម្មតាមរយៈស្នាដៃសិល្បៈ ដើម្បីលើកទឹកចិត្តដល់ក្រុមមេដឹកនាំដែលកំពុងចាប់ផ្ដើមជំនួបកំពូល G7 នៅក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេសដើម្បីផ្ដល់វ៉ាក់សាំងដល់ពិភពលោក។
តំបន់ឆ្នេរនៅក្នុងទីក្រុង Cornwall បានមើលឃើញចលនាសកម្មជន Avaaz ប្រើរនាស់ភ្ជួរដីខ្សាច់បង្កើតជារូបគំនូររបស់មេដឹកនាំពិភពលោកទាំង៧ អមដោយពាក្យស្លោកមានន័យថា ចែករំលែកវ៉ាក់សាំង និងព្រងើយកន្តើយនឹងអ្នកជំងឺជាដើម។ ក្រោយមកស្នាដៃសិល្បៈនេះត្រូវបានរលប់ទៅវិញដោយសារទឹកសមុទ្រជោរ ខណៈដែលពួកគេកំពុងគូរ។ លោក Spyro Limneos អ្នកនាំពាក្យសម្រាប់ការបង្ហាញនេះបាននិយាយអំពី “វិសមភាពគួរឱ្យភ្ញាក់ផ្អើលក្នុងការទទួលបានវ៉ាក់សាំង” នៅទូទាំងពិភពលោក។ លោកបានស្វាគមន៍ការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក Biden ចំពោះការផ្ដល់ជំនួយ “វ៉ាក់សាំងចំនួន ៥០០លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍”៕
អត្ថបទ៖ សុខមាន