មន្ត្រី WHO៖ ជម្រើសសម្រាប់ការជម្លៀសនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា របស់តំបន់ហ្កាហ្សាមានកំណត់

2023/11/17 04:03:12 pm        141

អង្គការសហប្រជាជាតិ កំពុងស្វែងរកមធ្យោបាយដើម្បីជម្លៀសអ្នកជំងឺនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែជម្រើសត្រូវបានកំណត់ដោយឧបសគ្គផ្នែកសន្តិសុខ និងផ្នែកដឹកជញ្ជូន នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា)។

ឧបសគ្គទីមួយនោះគឺថាទីភ្នាក់ងារអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ខ្វះប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់រថយន្តគិលានសង្គ្រោះរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដើម្បីជម្លៀសអ្នកជំងឺ នេះបើយោងតាមនាយកផ្នែកសង្គ្រោះបន្ទាន់ប្រចាំតំបន់របស់អង្គការ WHO លោក Rick Brennan បានប្រាប់សារព័ត៌មានរ៉យទ័រ។ អ្នកនាំពាក្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម នៅទីក្រុងហ្សេរុយសាឡឹម ក៏បាននិយាយថាមិនមានរថយន្តគិលានសង្គ្រោះគ្រប់គ្រាន់ដែរ។

លោក Brennan បាននិយាយនៅក្នុងបទសម្ភាសន៍មួយពីទីក្រុង គែរ ថា ប្រទេសអេហ្ស៊ីប បើកចំហក្នុងការបញ្ជូនរថយន្តគិលានសង្គ្រោះរបស់ខ្លួនឆ្លងចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយជម្លៀសប្រជាជន ដរាបណាការធានាសុវត្ថិភាព និងការឆ្លងកាត់ប្រកបដោយសុវត្ថិភាពអាចត្រូវបានផ្តល់ជូន។

លោក Brennan បាននិយាយថា អង្គការ WHO បាននិយាយថានៅតែមានអ្នកជំងឺប្រហែល ៦០០នាក់ រួមទាំងមនុស្ស ២៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ ស៊ីហ្វា ដែលកងកម្លាំងអ៊ីស្រាអែល បានចូលវាយឆ្មក់ក្នុងសប្តាហ៍នេះ បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនថ្ងៃ។

លោកបន្ថែមថា អ្នកដែលផ្តល់អាទិភាពក្នុងការជម្លៀសនឹងរួមមានអ្នកជំងឺធ្ងន់ធ្ងរ និងទារកទើបនឹងកើតចំនួន ៣៦នាក់ ដែលបាត់បង់ការប្រើប្រាស់ឧបករណ៍កម្ដៅខ្លួន ដោយសារខ្វះប្រេងឥន្ធនៈដើម្បីបង្កើតថាមពល៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        8
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm