សម្តេចធិបតី អំពាវនាវដល់មន្ត្រីសង្ឃគ្រប់អង្គប្រតិបត្តិធម៌វិន័យ និងផ្សព្វផ្សាយអប់រំព្រះធម៌ ដល់សង្គមឱ្យបានច្រើន

2023/11/17 04:44:07 pm        186

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​បានអំពាវនាវទៅកាន់​មន្ត្រី​សង្ឃគ្រប់អង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បន្តខិតខំពង្រឹងប្រតិបត្តិធម៌វិន័យ ​និង​ចូលរួម​អប់រំផ្សព្វផ្សាយនូវព្រះធម៌ពុទ្ធដែលជាព្រះពុទ្ធឱវាទល្អៗសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​បានអំពាវនាវបែបនេះ ​ខណៈសម្តេចនិង​លោកជំទាវបណ្ឌិត ​បានអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ​នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ចំនួន១១ព្រះអង្គ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ពិធីស្រោចស្រពព្រះសុគន្ធារីនាថ្ងៃនេះ ​ជាសក្ខីកម្ម នៃ​ការរីក​ចម្រើនផ្នែកព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់រដ្ឋ​ក្រោមម្លប់នៃសុខសន្តិភាព​ដែលប្រជាពលរដ្ឋ​កម្ពុជា​បាននិងកំពុងរស់នៅដោយភាពសុខ​ក្សេមក្សាន្ត។

ក្នុងបរិយាកាសដ៏ថ្លៃថ្លា​នេះសម្តេច ​បានផ្តល់ជូននូវ​វិភាគទាន​សម្រាប់សម្តេច​ព្រះមន្ត្រីសង្ឃ និង​ព្រះនៃព្រះរាជាណាចក្រកម្ពុជា​បានចូលរួមប្រតិបត្តិធម៌វិន័យ និងចូលចំណែក​ក្នុងវិស័យអាណាចក្រ ជា​ពិសេសការអប់រំ​ ទូន្មាន​ប្រៀនប្រដៅ​តាមរយៈព្រះធម៌ទេសនា​នៅគ្រប់ទីកន្លែង។

ទន្ទឹមនេះដែរ ​សម្ដេចធិបតីក៏បាន​ផ្ដាំផ្ញើ​ក្រសួងធម្មការនិងសាសនា ត្រូវបន្តសហការជាមួយ​ក្រសួង​ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ​ដើម្បីជួយលើកកម្ពស់​សាសនានិងសីលធម៌សង្គម។ ក្រសួងធម្មការ ​និងសាសនាត្រូវបន្តជំរុញ ​រៀបចំច្បាប់ស្តីពី ​សាសនាឱ្យបានឆាប់ ​តាមដែលអាចធ្វើទៅបាន ដើម្បី​ធ្វើជាមូលដ្ឋាន ក្នុងកិច្ចប្រតិបត្តិការងារវិស័យសាសនា ​និងបំពេញបន្ថែម​លិខិត​បទដ្ឋាន​គតិយុទ្ធនានា ដើម្បីបំពេញ​តម្រូវការជាក់ស្ដែង​របស់ក្រសួងសម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា​ក៏ដូចជា​សាសនាផ្សេងទៀត ​នៅកម្ពុជា ​លើកកម្ពស់សីលធម៌សង្គម​ សុខដុមនីយកម្ម សាសនា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm