អ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណនៅទូទាំងផ្នែកនៃតំបន់ហ្កាហ្សាភាគខាងត្បូង ដោយអំពាវនាវឲ្យជនស៊ីវិលជម្លៀសចេញ ហើយ «ឆ្ពោះទៅរកជម្រកដែលគេស្គាល់» ដែលបង្ហាញថា អ៊ីស្រាអែលអាចពង្រីកប្រតិបត្តិការថ្នើរជើងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ប្រឆាំងនឹងក្រុមហាម៉ាស នៅភាគខាងត្បូងនៃតំបន់នោះ។

ខិត្តប័ណ្ណ ត្រូវបានទម្លាក់កាលពីថ្ងៃពុធ នៅលើសហគមន៍ចំនួន៤នៅភាគខាងកើតនៃទីក្រុងKhan Younis ដែលជាទីក្រុងធំបំផុត នៅហ្កាហ្សាភាគខាងត្បូង ដោយព្រមានប្រជាជនដែលរស់នៅទីនោះឲ្យ«ជម្លៀសលំនៅដ្ឋានរបស់ពួកគេ ជាបន្ទាន់» ។
សហគមន៍ Al Qarrah, Khuza'a, Bani Suhaila, និង Absaan នៅជិតរបងបរិវេណដែលបំបែកតំបន់ ហ្កាហ្សាស្រ្ទីប ពីអ៊ីស្រាអែល ដោយស្នើឲ្យមានការលុកលុយថ្មីដែលអាចកើតឡើងដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលកំពុងស្វែងរកការគ្រប់គ្រងភាគខាង ត្បូង។

នឹងគ្រោះថ្នាក់។ គ្រប់ផ្ទះដែលប្រើដោយអង្គការភេរវកម្ម នឹងត្រូវបានកំណត់គោលដៅ។ ការគោរពតាមការណែនាំរបស់កងកម្លាំងការពារអ៊ីស្រាអែល នឹងរារាំងអ្នក ដែលជាជនស៊ីវិល ឲ្យរួចផុតពីគ្រោះថ្នាក់»។
នាយកក្រុមប្រឹក្សាជនភៀសខ្លួនន័រវែសដែលមានបុគ្គលិកនៅហ្កាហ្សា បានស្នើកាលពីថ្ងៃពុធ នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា សមាជិកនៃក្រុមក្នុងស្រុករបស់ខ្លួន បានឃើញខិត្តប័ណ្ណនោះ។ សារព័ត៌មានរ៉យទ័រ ក៏បាននិយាយផងដែរថា ខ្លួនបាននិយាយទៅកាន់ប្រជាជន ដែលបានឃើញវានោះ។