យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពេជ្រ រ៉ី ចុះបង្ក្រាបបានក្មេងទំនើងចំនួន១០នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោយពីពួកគេបាននាំគ្នាប្រព្រឹត្តសកម្មភាពដើរកាប់អ្នកធ្វើដំណើរតាមផ្លូវនៅពេលយប់រងរបួសធ្ងន់ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន និងកំពុងកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំង ១០នាក់នោះទៅតុលាការ ចំណាត់ការបន្ត៕



