ប្រទេសបារាំង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អនាគតរបស់តំបន់ហ្កាហ្សា មិនអាស្រ័យលើអ៊ីស្រាអែល ជាអ្នកសម្រេចទេ ខណៈដែលខ្លួនបានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលទប់ទល់នឹងអំពើហិង្សាតាំងទីលំនៅ នៅតំបន់វេសបែង។

អ្នកស្រី Anne-Claire Legendre អ្នកនាំពាក្យក្រសួងការបរទេសបារាំង បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន គួរតែសម្រេចចិត្តពីរបៀបដែលតំបន់ហ្កាហ្សាគួរតែដំណើរការជាផ្នែកនៃរដ្ឋនាពេលអនាគតបែបណា ទោះបីជាមានជំហរទន់ខ្សោយក៏ដោយ។

អ្នកស្រី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉ារីសថា៖ «ទាក់ទងនឹងតំបន់ហ្គាហ្សា វាមិនអាស្រ័យលើអ៊ីស្រាអែលក្នុងការសម្រេចចិត្តលើលក្ខខណ្ឌនៃអភិបាលកិច្ចនៃតំបន់ហ្កាហ្សាស្ទ្រីបនាពេលអនាគតនោះទេ។ តំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានកំណត់ថាជាផ្នែកនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត ហើយអាជ្ញាធរប៉ាឡេស្ទីន មានគោលដៅអនុវត្តសិទ្ធិអំណាចរបស់ខ្លួននៅទីនោះ»។

ការអំពាវនាវនេះ បានកើតឡើងនៅពេលដែលលោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល បាននិយាយថា ប្រទេសរបស់លោក មិនអាចចាកចេញពីកន្លែងទំនេរនៅក្នុងតំបន់ហ្កាហ្សា ហើយនឹងត្រូវរក្សា «កម្លាំងដ៏ខ្លាំង» នៅក្នុងទឹកដីឆ្នេរសមុទ្រសម្រាប់ពេលអនាគតដ៏ខ្លី ដើម្បីទប់ស្កាត់ក្រុមហាម៉ាសមិនឲ្យងើបឡើងវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មា Financial Times លោក Herzog បាននិយាយថា បញ្ហានេះ គឺជាបញ្ហានៃការពិភាក្សា នៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ហើយលោកបានសន្មត់ថា សហរដ្ឋអាមេរិក និង «អ្នកជិតខាងរបស់យើង នៅក្នុងតំបន់» នឹងមានការពាក់ព័ន្ធមួយចំនួននៅក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្រោយ ជម្លោះ។