កម្ពុជា​រក្សា​ជំហរ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​តាម​ការ​កំណត់ ទោះបី​ស៊ី​ហ្គេម​នៅ​វៀតណាម​ប្រែប្រួល​ក៏ដោយ​

2021/06/11 10:37:07 am        134

​​ស៊ី​ហ្គេម៖ កម្ពុជា​បាន​ប្រកាស​ជំហរ​យ៉ាង​មុតមាំ នឹង​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ តាម​ការកំណត់​ ដោយ​នឹង​រៀបចំ​ពិធី​បើក​ការប្រកួត​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ទោះបី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ចុង​ឆ្នាំ​២០២១ នេះ​មានការ​ប្រែប្រួល ឬ​ពន្យារពេល​ក៏ដោយ។ នេះ​បើ​តាម​ការ​អះអាង​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​កាលពី​ថ្មីៗ។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ថ្លែង​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​គ្រប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ថា កម្ពុជា​មិន​មាន​ការសម្រេចចិត្ត​អ្វី​ឡើយ ចំពោះ​ការ​ចង់​ពន្យា​ពេល​ស៊ី​ហ្គេមរបស់​ម្ចាស់ផ្ទះ​វៀតណាម តែ​អ្វី​ដែល​សំខាន់ កម្ពុជា​គឺ​រក្សា​ជំហរ​ក្នុង​ការរៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ តាម​ការកំណត់​មិន​បោះបង់​ឡើយ។ ប៉ុន្តែ​បើ​មានការ​ប្រែប្រួល​អ្វីមួយ លុះត្រាតែ​មានការ​ស្នើសុំ​គោល​ការណ៍​ពី​រាជរដ្ឋាភិបាល​សិន ព្រោះ​ការរៀបចំ​ស៊ី​ហ្គេម​ម្ចាស់ផ្ទះ​មាន​សិទ្ធ​សម្រេច​រាល់​ការងារ​រៀបចំ​ផ្សេងៗ។​ ​ជាមួយ​ការ​ប្រកាន់​ជំហរ​បែបនេះ ត្រូវ​បាន​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើនសម្ដែង​ការ​គាំទ្រ​កម្ពុជា ដោយ​ពួកគេ​សង្ឃឹមថា ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានឹង​ពុំ​មាន​ការប្រែប្រួល​អ្វី​ឡើយ។ លើស​ពី​នេះ ប្រទេស​សមាជិក​អាស៊ាន​ទាំងនោះ ក៏បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ ក្នុង​ដំណើរ​ដ៏​ស្វាហាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ។​

​​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា​កន្លងទៅ គណៈ​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​លើ​ករណី​វៀតណាមចង់​ពន្យា​ពេល​ស៊ី​ហ្គេម​ឆ្នាំ​២០២១។ ប៉ុន្តែ​ជា​លទ្ធផល​ប្រទេស​ជាច្រើនមិនបាន​គាំទ្រ​នោះ​ទេ ហើយ​វៀតណាមក៏បាន​ដកឃ្លា និង​លើក​សំណើ ៣ ទៅ​រាជរដ្ឋាភិបាល​របស់​ខ្លួន ទី​១-​រក្សា​កាលបរិច្ឆេទ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ដដែលពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកាដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ទី​២-​សុំ​ពន្យា​ពេល​ដល់​ពាក់​កណ្ដាល​ឆ្នាំ ឆ្នាំ​២០២២ និង​ទី​៣-​សុំ​ពន្យា​ពេល​រយៈពេលដល់​ឆ្នាំ​២០២៥ ឬ​ដល់​ឆ្នាំ​២០២៧ តែ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ថៃ ឬ​ប្រទេស​ព្រុយណេ​សិន​។​ ​ដោយឡែក​ពាក់ព័ន្ធ​នឹង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​ដល់​វេន​ធ្វើ​ម្ចាស់ផ្ទះ​បន្ដ​ពី​វៀតណាម​វិញ ត្រូវ​បាន​អង្គប្រជុំ​មានការ​ព្រួយបារម្ភ ដ្បិត​ខ្លាច​ប៉ះពាល់​ដល់​ការ​ត្រៀម​ខ្លួន​របស់​កម្ពុ​ជា។ ប៉ុន្តែ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន និង​រឿងរ៉ាវ​ជាច្រើន គួបផ្សំ​ជាមួយ​ការ​តាំង​ចិត្ត​ដ៏​រឹងមាំ​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​សប្បាយចិត្ត ហើយ​បាន​បង្ហាញ​នូវ​មោទនភាព ចំពោះ​ប្រទេស​កម្ពុជា​ដែល​មាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​គាំទ្រ និង​ជំរុញ​ការងារ​ផ្សេងៗ​ ធ្វើ​ឲ្យ​ការងារ​ផ្សេងៗ​ដំណើរការ​យ៉ាង​រលូន​ទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        331
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        412

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm