មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល និយាយថាដល់ពេលត្រូវមានអ្នកជំនួសលោក ណាតាន់យ៉ាហ៊ូ ហើយ

2023/11/17 12:15:13 pm        115

មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក យែរ ឡាភីដ (Yair Lapid) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ថា វាដល់ពេលហើយក្នុងការមានអ្នកទៅជំនួសតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ហើយថានឹងមានការគាំទ្រយ៉ាងទូលំទូលាយដើម្បីបង្កើតរដ្ឋាភិបាលរួបរួមមួយ ដែលដឹកនាំដោយគណបក្សស្តាំនិយម លីគុត (Likud) របស់លោក ណេតាន់យ៉ាហ៊ូ។

អ្នកនយោបាយកណ្ដាលនិយម លោក Lapid ដែលបានបម្រើការជានាយករដ្ឋមន្ត្រីរយៈពេលខ្លីកាលពីឆ្នាំមុនបាននិយាយថា លោកជឿថាភាគច្រើននៃសមាជិកសភា ១២០រូប នៅក្នុងសភាអ៊ីស្រាអែល នឹងចុះហត្ថលេខាលើក្រុមចម្រុះបែបនេះ។

លោកបានធ្វើអត្ថាធិប្បាយបែបនេះនៅពេលដែលអ៊ីស្រាអែល បានសង្កត់ធ្ងន់លើការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកដ៏បង្ហូរឈាមរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែល។

លោក Lapid បានសរសេរនៅលើបណ្តាញសង្គម X ថា «ពេលវេលាបានមកដល់ហើយ យើងត្រូវបង្កើតរដ្ឋាភិបាលកសាងជាតិឡើងវិញ។ គណបក្សស្តាំនិយម លីគុត នឹងដឹកនាំរបស់បក្សនេះគឺលោក ណាតាន់យ៉ាហ៊ូ ព្រមទាំងពួកជ្រុលនិយម នឹងត្រូវបានជំនួស ហើយសមាជិកសភាជាង ៩០រូប នឹងក្លាយជាដៃគូនៅក្នុងសម្ព័ន្ធសម្រាប់ការផ្សះផ្សារ និងការតភ្ជាប់ទំនាក់ទំនងឡើងវិញ»។

គណបក្ស លីគុត របស់លោក ណេតាន់យ៉ាហ៊ូ គឺជាគណបក្សដ៏ធំបំផុតនៅក្នុងក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដែលរួមមានគណបក្សជាតិនិយមជ្រុល និងបណ្ដាគណបក្សសាសនា។ ពួកគេរួមគ្នាគ្រប់គ្រងបាន ៦៤អាសនៈក្នុងសភា។

លោក Lapid បានបដិសេធមិនចូលរួមក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក ណេតាន់យ៉ាហ៊ូ នៅពេលចាប់ផ្តើមសង្រ្គាមនោះទេ ទោះបីជាសមាជិកសភាកណ្តាលនិយមផ្សេងទៀតបានយល់ព្រមចូលរួម និងជួយគ្រប់គ្រងជម្លោះក៏ដោយ៕

អត្ថបទដែលទាក់ទង

ការសិក្សាអាកាសធាតុរកឃើញថា ការឡើងកម្តៅផែនដី នឹងបន្ថែមថ្ងៃមហាក្តៅចំនួន ៥៧ថ្ងៃ ក្នុង ១ឆ្នាំ
2025/10/16 08:49:29 pm        1
កុមារឈឺនៅហ្កាហ្សារង់ចាំដោយអន្ទះសារ សុំជំនួយបើទោះបីជាមានបទឈប់បាញ់ក៏ដោយ
2025/10/16 08:35:40 pm        1
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ានៅទីក្រុង Gabesប្រទេសទុយនីស៊ី ស្របពេលជួបវិបត្តិបរិស្ថាន
2025/10/16 08:34:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រកឃើញថ្មី អ្នកជំងឺផ្តាសាយបក្សី ប្រភេទ H5N1 លើ កុមារី អាយុ ៣ឆ្នាំ

2025/10/16 10:09:58 pm
​លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសទី២ នៃសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2025/10/16 09:12:27 pm
​កម្ពុជា ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសម្រេច បាននូវប្រទេសកម្ពុជាគ្មានមីន
2025/10/16 09:08:18 pm
​រយៈពេល១ឆ្នាំ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាការពារក្តីជូនជនក្រីក្រជាង៨៥០០ករណី
2025/10/16 09:02:37 pm
​ការសិក្សាអាកាសធាតុរកឃើញថា ការឡើងកម្តៅផែនដី នឹងបន្ថែមថ្ងៃមហាក្តៅចំនួន ៥៧ថ្ងៃ ក្នុង ១ឆ្នាំ
2025/10/16 08:49:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/16 11:47:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/14 06:13:20 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am