ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចូលរួមកិច្ចប្រជុំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហការគ្រោះមហន្តរាយ

2023/11/17 08:50:01 pm        161

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ​ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការគ្រប់គ្រងគ្រោះអាសន្ន ​ឆ្នាំ២០២៣​ ក្រោមប្រធានបទ​ «ការគ្រប់គ្រងគ្រោះអាសន្ន៖ សុវត្ថិភាព និង​ការត្រៀមបង្ការជាមុន» តាមប្រព័ន្ធវីដេអូ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្ដម លីវ គួរជុង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាមានិតចិន ​ដោយអញ្ជើញ​មានការចូលរួមវេទិកានេះ ​តាមប្រព័ន្ធវីដេអូ រួមមាន​ឥស្សរជន​សំខាន់ៗ ​ទទួល​បន្ទុកអាជ្ញាធររដ្ឋាភិបាល ​សម្រាប់​ការកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ សុវត្ថិភាព​នៅកន្លែងធ្វើការ ​និងការសង្គ្រោះបន្ទាន់ ​នៃប្រទេសជាសមាជិក​ នៃគំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់ ​និងផ្លូវ ​ទីភ្នាក់ងារសហប្រជាជាតិ អង្គការ អន្តរជាតិ​ ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស ជាសមាជិកនៃ​គំនិតផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់​ និងផ្លូវ ប្រចាំប្រទេសចិន ​និងអ្នកតំណាងមកពីការិយាល័យ​អង្គការ​អន្តរជាតិនានារបស់ប្រទេសចិន។

នាឱកាសនោះ​ឯកឧត្តមកិត្តិសង្គហបណ្ឌិត ​បានសម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាង​ជ្រាលជ្រៅ ​ចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ ​នៅក្នុងឱកាសនៃការរំលឹកខួបគម្រប់១០ឆ្នាំ ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏សំខាន់នេះ និង​បានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវ ​សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ប្រកប​ដោយជោគជ័យ ​ដើម្បីពិភពលោកវិបុលភាព ​តាមរយៈការតភ្ជាប់ដ៏រឹងមាំ​ ទាំងផែ្នកទន់ និងផ្នែករឹង។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវនេះ ​បានផ្តល់ ​អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា​ ក្នុងនោះរួមមាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ​ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើ​សមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា កម្ពុជាសូមបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច របស់ខ្លួន ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាង​បណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ, អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា, ការគាំទ្រការ​ផ្លាស់ប្តូរ​ប្រជាជន និងប្រជាជន, លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ ​និងផ្លូវ ដែលឈរលើ​មូលដ្ឋាននៃ សុចរិតភាព​ និងការអភិវឌ្ឍស្ថាប័ន ​តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់​ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះអាសន្ន ​ដើម្បីរួមចំណែកកាន់តែច្រើនទៀត ក្នុងការ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ​និងការកសាងសហគមន៍វាសនា​រួម​សម្រាប់​មនុស្សជាតិ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm