អូស្រ្តាលីគាំទ្រដល់ការបង្កើនសមត្ថភាព ដើម្បីជួយកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់

2023/11/17 09:03:35 pm        499

តើការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជាអាចកើតមានឡើងប្រកបដោយភាពធន់ បរិយាបន្ន និង​និរន្តរភាព​បានដោយរបៀបណា? តើមានឧបសគ្គ និងកាលានុវត្តភាពអ្វីខ្លះនាពេលខាងមុខ ខណៈ​ដែលកម្ពុជាចង់ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់?

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់ប្រទេសអូស្ត្រាលីគឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុង​ធ្វើ​ការ​ជាដៃគូ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវកម្ពុជាសំខាន់ៗ មកពីវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ដើម្បីជាការឆ្លើយតបទៅនឹងសំនួ-រទាំងនោះ។

គំនិត​ផ្តួចផ្តើមរួមលើការសិក្សាស្រាវជ្រាវស្តីអំពី "ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០៖ ការវាយ​តម្លៃ​លើ​គោល​ដៅ​កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ សម្រាប់​ការ​រីក​ចម្រើន​ប្រកប​ដោយ​ភាពធន់ បរិយាបន្ន និងនិរន្តរភាព" ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយ​ឆ្លើយ​តប​នឹង​សំណើរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់វិទ្យាស្ថាន CDRI ក្នុងអំឡុង​សន្និសីទ​ចក្ខុវិស័យ​ប្រចាំឆ្នាំ​របស់កម្ពុជា កាលពីខែតុលា ឆ្នាំ២០២២។ ការសិក្សាស្រាវជ្រាវនេះ កំពុង​វាយ​តម្លៃ​ទៅ​លើ​សក្តានុពល​កំណើនរយៈពេលវែងរបស់កម្ពុជា និងកំណត់គោលនយោ- បាយនានាដ៏ល្អប្រសើរ ដើម្បី​ជួយ​ប្រទេសកម្ពុជាឱ្យសម្រេចបាននូវភាពរីកចម្រើនប្រកបដោយភាពធន់ បរិយាប-ន្ន និង​និរន្តរភាព​។

វិទ្យាស្ថាន CDRI បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដោយមាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មក​ពី​ខាង​រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច វិទ្យាស្ថានស្រាវជ្រាវ និង​សង្គម​ស៊ីវិល​។ ក្រៅពីការប្រមូលទិន្នន័យ និងការវិភាគ CDRI ក៏កំពុង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​គោល​នយោបាយ ស៊ីជម្រៅ និងពិចារណាលើផលប៉ះពាល់សង្គម ដូចជា ការចូលរួមពីផ្នែកយេនឌ័រ និង​ផល​ប៉ះពាល់​លើអាកាសធាតុដែលជះឥទ្ធិពលដល់ការរីកលូតលាស់នេះ។

ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ប្រទេស​កម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសកលដែលកើតឡើងនាពេលថ្មីៗនេះ រួម​មាន ជំងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។ ការស្រាវជ្រាវនេះ មាន​សារៈ​សំខាន់​ក្នុង​ការ​បង្ហាញ​ពីរបៀបដែលកម្ពុជា អាចត្រលប់មកស្ថានភាពបច្ចុប្បន្នវិញ និងការជំនះ​រាល់​ឧបសគ្គ ដើម្បី​សម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០»។

លោកស្រីបណ្ឌិត អេង នេត្រា នាយិការប្រតិបត្តិ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាកំពុង​ឈរ​នៅ​ចំនុច​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម នៃការអភិវឌ្ឍរយៈពេលវែងរបស់ខ្លួន។ នៅ​ពេល​ដែល​យើង​ឆ្លង​កាត់​នូវ​ភាព​ស្មុគ​ស្មាញ​នៃ​ពិភព​លោក​ក្រោយជំងឺរាតត្បាត វិទ្យាស្ថាន CDRI នៅតែបន្តប្តេជ្ញា​ចិត្ត​យ៉ាងមុត​មាំ​ដំណើរ​ការ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និងវិភាគតាមលក្ខណៈវិទ្យាសាស្រ្ត និងស៊ីជម្រៅ ដើម្បី​រួម​ចំណែក​ដល់​ការ​កសាងគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសអោយមានចីរភាព ។ 

លោក​ស្រីបណ្ឌិត អេង នេត្រា បានបន្ថែមថា “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ បង្កប់​នូវ​មហិច្ឆតា​ដ៏​ជ្រាលជ្រៅ និងចក្ខុវិស័យនៃអនាគតដ៏រុងរឿង។ តាមរយៈការសិក្សាស្រាវជ្រាវ យើង​ខិត​ខំ​ផ្តល់​នូវការវិភាគប្រកបដោយភាពឯករាជ្យ ស៊ីជម្រៅ គុណភាពខ្ពស់ និងមានឥទ្ធិពល ដើម្បី​តម្រង់​ផ្លូវ​ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅរបស់ខ្លួន ស្របពេលមានការផ្លាស់ប្តូរទិដ្ឋភាព ក្នុង​តំបន់ និងពិភពលោក“។

ការរក​ឃើញជាបឋមនៃការសិក្សាស្រាវជ្រាវនេះ នឹងលើក​យក​មក​ពិភាក្សា​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​នាពេលខាងមុខនេះ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខណៈដែល​របាយការណ៍​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នឹង​ត្រូវ​បា​ន​ផ្សព្វផ្សាយ​នៅក្នុ​ង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm