នាយឧត្តមសេនីយ៍ ទៀ សីហា៖ កម្ពុជាប្តេជ្ញាចិត្តធ្វើការជាមួយប្រទេសជាមិត្តទាំងអស់ ដើម្បីសន្តិសុខក្នុងតំបន់ និងអន្តរជាតិ

2023/11/17 09:14:22 pm        330

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា​តែងតែ​ប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​ប្រជាជាតិ​ទាំង​អស់​ តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោក។

ការលើកឡើងរបស់ប្រមុខការពារជាតិកម្ពុជារូបនេះ គឺបានធ្វើឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន-បូកលើកទី១០(10th ADMM-Plus) ឆ្នាំ២០២៣ ដែលប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​បូក​ចំនួន ៨មកពីប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្សឺឡែន សហព័ន្ធ​រុស្សី ឥណ្ឌា និង សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ទៀ សីហា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​កម្ពុជា​នៅ​តែ​បន្ត​ជំហរ​យ៉ាង​រឹងមាំចំពោះគោលការណ៍ នៃការគោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយកម្ពុជា ប្រឆាំងដាច់ខាត នឹងការប្រើកម្លាំងដើម្បីដោះស្រាយបញ្ហា និង​ការ​ចង​សម្ព័ន្ធ​ភាពដែលមានគោលបំណងបំផ្លាញគ្នាទៅវិញទៅមក។

នៅចំពោះ​មុខរដ្ឋមន្រ្តីការពារជាតិទាំងនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា «ខណៈ​ពេល​ដែលសន្តិភាព និងសន្តិសុខរបស់យើងមានភាពប្រទាក់ក្រឡាគ្នា ការរក្សា​សន្តិភាព​ក្នុង​តំបន់​គួរ តែជាអាទិភាពចម្បងសម្រាប់យើងទាំងអស់គ្នា។ សន្តិភាព គឺជាមូលដ្ឋាន​គ្រឹះ​ដែល​មិន​អាច​ខ្វះបាន​សម្រាប់ការពង្រឹងតំបន់ប្រកបដោយនិរន្តរភាព និងវិបុលភាព។ ជាក់ស្ដែង​សមិទ្ធ​ផល​សំខាន់ៗ​របស់កម្ពុជា រួមមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ភាពរីកចម្រើន ស្ថិរភាពក្នុងប្រទេស និង​សណ្ដាប់ធ្នាប់សាធារណៈ សុទ្ធតែ​ជា​ផ្លែផ្កា​ នៃ​សន្តិភាព​យូរ​អង្វែង​ដែល​កើត​ចេញ​ពី​គោល​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន»។

យ៉ាង​ណាក៏ដោយនៅក្នុងកិច្ចប្រជុំខាងលើនេះដែរនាយឧត្តមសេនីយ៍ទៀ សីហា ក៏បាន​ថ្លែង​អំណរ​គុណ និងកោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​រួម​ចំណែក​ដ៏​ធំ​ធេង​របស់​រដ្ឋមន្ត្រីការពារ​ជាតិ​ទាំង​​អស់ ក្នុងការបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងការកសាងអន្តរប្រតិបត្តិការ លើវិស័យ​ការពារ​ជាតិ របស់អាស៊ាន តាមរយៈវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និង​ក្រុម​ការ​ងារ​ជំនាញ​ផង​ដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm