សភានៃប្រទេសកេនយ៉ា បានអនុម័តផែនការដ៏ចម្រូងចម្រាសមួយរបស់រដ្ឋាភិបាល ដើម្បីដាក់ពង្រាយនគរបាលប្រហែល ១.០០០ នាក់ទៅកាន់ប្រទេសហៃទី ដើម្បីជួយបញ្ឈប់អំពើហិង្សារបស់ក្រុមជនអន្ធ ពាល។
បើទោះបីជាមានដីការបស់តុលាការ រារាំងការដាក់ពង្រាយណាមួយក៏ដោយ ក៏ត្រូវរង់ចាំលទ្ធផលនៃការតតាំងតាមផ្លូវច្បាប់ចំពោះផែនការនេះក្តី។

សមាជិកសភាបក្សប្រឆាំង បានថ្កោលទោសការបោះឆ្នោត ប៉ុន្តែគណបក្សកាន់អំណាច បានប្រើសំឡេងភាគច្រើនរបស់ខ្លួន ដើម្បីគាំទ្ររដ្ឋាភិបាល បន្ទាប់ពីការជជែកដេញដោលគ្នាដ៏ខ្លាំងក្លារួចមក។
ប្រទេសហៃទី បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីដោះស្រាយភាពគ្មានច្បាប់ ដែលកំពុងកើនឡើង។
ការផ្តល់ជូនរបស់កេនយ៉ា បានទទួលការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែមុន ប៉ុន្តែផែនការនេះ ត្រូវបានជំទាស់ដោយគណបក្សប្រឆាំងដ៏សំខាន់។

ជនអន្ធពាលប្រហែល ៣០០នាក់ កំពុងធ្វើសកម្មភាព នៅទូទាំងប្រទេសហៃទី ហើយ ៨០ភាគរយនៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince) កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល។