រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី ((Ayman Safadi) បានប្រាប់ទូរទស្សន៍ AL Jazeera កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្ស៊កដានី នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថាមពលដល់អ៊ីស្រាអែលជាថ្នូរនឹងទឹកដែលគ្រោងនឹងផ្តល់សច្ចាប័ន កាលពីខែមុននោះទេ។

លោកសាហ្វាឌី បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដោយសំដៅទៅលើជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសថា៖«យើងមានការសន្ទនាក្នុងតំបន់អំពីគម្រោងក្នុងតំបន់។ ខ្ញុំគិតថាកិច្ចព្រមព្រៀងនេះ នឹងមិនដំណើរការទៅមុខទេ»។

លោកបានបន្ថែមថា រាល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានី គឺផ្តោតលើការបញ្ចប់នូវអ្វីដែលលោកបានពិពណ៌នាថា ជា«អំពើព្រៃផ្សៃសងសឹកដែលធ្វើឡើងដោយអ៊ីស្រាអែល» នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់ គ្រងដោយក្រុមហាម៉ាស។
លោកសាហ្វាឌី បាននិយាយថា ហ្ស៊កដានី នឹងមិនចូលទៅក្នុងកិច្ចសន្ទនាអំពីអ្នកណាដែលគ្រប់គ្រងតំបន់ហ្កហ្សា បន្ទាប់ពីសង្គ្រាមនតេ ដោយពិចារណាឃើញថា ការផ្លាស់ប្តូរនៅពេលនេះ អាចត្រូវបានគេមើលឃើញថាជាភ្លើងខៀវដល់អ៊ីស្រាអែល ដើម្បីធ្វើអ្វីដែលខ្លួនចង់បាន។