
មន្ត្រីនគរបាលវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ៦នាក់ កំពុងសម្រាកព្យាបាលរបួស បន្ទាប់ពីបានរងរបួសក្នុងបាតុកម្មរបស់ក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីន នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាធិបតេយ្យ កាលពីយប់ថ្ងៃពុធ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែជាមួយនឹងការប៉ះទង្គិចគ្នាដោយហិង្សាដោយក្រុមបាតុករប្រឆាំងនឹងនគរបាលកើនឡើង មានការព្រួយបារម្ភកាន់តែខ្លាំងថា ក្រុមភេរវករ អាចកេងយកប្រយោជន៍ពីកន្លែងដែលមិនអាចគ្រប់គ្រងបាន ដើម្បីបើកការវាយប្រហារក្នុងតំបន់រដ្ឋធានីជាតិនេះ។
គោលបំណង គឺដើម្បីធ្វើឲ្យបាតុកម្មវិសោធនកម្មលើកទី១ទាំងនេះ មានសុវត្ថិភាព ប៉ុន្តែអ្វីដែលបានកើតឡើងកាលពីយប់ថ្ងៃពុធ គឺមិនមានសុវត្ថិភាពនោះទេ។ នាយកដ្ឋាននគរបាលវិមានកាពីតូល បាននិយាយថា មន្ត្រីរបស់ខ្លួន ត្រូវបានវាយដំ ហើយកន្លែងកើតហេតុ មិនអាចគ្រប់គ្រងបាន។
នេះពិតជាប្រភេទឧប្បត្តិហេតុដែលក្រុមអ្នកជំនាញអនុវត្តច្បាប់ និយាយថា អាចត្រូវបានកេងយកប្រយោជន៍ ដោយនរណាម្នាក់ ដើម្បីចាប់ផ្តើមអំពើហិង្សាទ្រង់ទ្រាយធំ។
នគរបាលវិមានកាពីតូលរបស់សហរដ្ឋអាមេរិក បាននិយាយថា មន្ត្រីចំនួន៦នាក់ បានរងរបួស កាលពីយប់ថ្ងៃពុធ នៅពេលដែលក្រុមបាតុករគាំទ្រប៉ាឡេស្ទីនចំនួន ២០០ នាក់ បានព្យាយាមបិទផ្លូវចូលទៅទីស្នាក់ការគណៈកម្មាធិការជាតិប្រជាធិបតេយ្យ។