តម្លៃទំនិញឡើងថ្លៃក្នុងសម័យសង្គ្រាមនៅរុស្ស៊ី ខណៈការបោះឆ្នោតជិតមកដល់

2023/11/17 11:06:04 pm        74

តម្លៃទំនិញកំពុងកើនឡើងយ៉ាងខ្លាំងនៅតាមបណ្ដាហាងលក់គ្រឿងទេសនៅទូទាំងប្រទេសរុស្ស៊ី។ គ្រួសារនានាត្រូវកាត់បន្ថយការចំណាយ ខណៈពួកគេជួបប្រទះនឹងអតិផរណាខ្ពស់ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងទណ្ឌកម្មជាច្រើនដែលដាក់ដោយលោកខាងលិច។

អ្នកស្រុកម្នាក់បាននិយាយថា «ខ្ញុំមើលឃើញថារបស់របរបានឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេល ៥ឆ្នាំនេះ។ គ្រឿងទេសនានា ឡើងថ្លៃជាងពីរទៅបីដងឥឡូវនេះ ហើយអាហារសម្រាប់ទារកវិញឡើងថ្លៃដល់ទៅបួនដង»។

រូបិយប័ណ្ណរូប្លិ៍ របស់រុស្ស៊ី បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក ដែលធ្វើឲ្យតម្លៃទំនិញនាំចូលកើនឡើង ហើយអ្វីៗទាំងអស់នេះកើតឡើងមុនការបោះឆ្នោតឆ្នាំ២០២៤ ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះម្តងទៀត ក្នុងជំហានមួយដែលនឹងបន្តឱ្យលោកកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០។

ស្ថិតិផ្លូវការបង្ហាញថា ប្រជាជនរុស្ស៊ីជាង ១៥លាននាក់ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ សេដ្ឋវិទូរុស្ស៊ីម្នាក់ឈ្មោះ Igor Lipits និយាយថា ស្ថានភាពកាន់តែអាក្រក់ជាងអ្វីដែលវិមានក្រឹមឡាំងរាយការណ៍ទៅទៀត។

លោកប៉ាន់ប្រមាណថា មនុស្សប្រហែល ២០លាននាក់ អាចស្ថិតក្នុង ឬជិតដល់ភាពក្រីក្រ ហើយអ្នកសេដ្ឋវិទូខ្លះគិតថា រូបិយប័ណ្ណរូប្លិ៍ អាចធ្លាក់ថ្លៃចុះថែមទៀតបន្ទាប់ពីការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm