សន្តិភាពនិងសុខដុមរមនាខាងសាសនាគឺជា«ទ្រព្យព្រេងទ្រព្យសំណាង»របស់កម្ពុជា

2023/11/17 11:06:19 pm        73

ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។ 

ឯកឧត្តមថ្លែងថា ក្រឡេកមកមើលកម្ពុជា សន្តិភាពដែលរកបានដោយលំបាកកំពុងចាក់ឫសកាន់តែជ្រៅនៅទូទាំងប្រទេសក្រោមការការពារនិងពូនជ្រុំយ៉ាងយកចិត្តទុកដាក់និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ 

ឯកឧត្តមបន្តថា សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរនិងចាត់ទុកជាប្រទេសដ៏ក្សេមក្សាន្តនិងជាគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា បើទោះបីជាព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ហើយកម្ពុជាបើកទូលាយខាងជំនឿសាសនាផ្សេងទៀតក៏ដោយ។ សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។ 

បើតាមឯកឧត្តម ប៉ែន បូណា នៅលើទិដ្ឋភាពនយោបាយវិញ មនោគមន៍វិជ្ជាជ្រុលនិយមបាននិងកំពុងសាបរលាបនិងឈានទៅរកការបាត់បង់ក្រោមឥទ្ធិពលនៃការបង្រួបបង្រួមជាតិដើម្បីរក្សាសន្តិភាពនិងស្ថិរភាពសង្គម។ ប្រជាពលរដ្ឋខ្មែរដែលកំពុងទទួលផលពីសន្តិភាពនិងភាពស្ងប់សុខខាងសាសនានៅលើទឹកដីរបស់ខ្លួនគាំទ្រយ៉ាងពេញទំហឹងនូវទិសដៅលុបបំបាត់នយោបាយជ្រុលនិយមនៅកម្ពុជាដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា សរុបទៅ ប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរពិតជាមានភ័ព្វសំណាងណាស់ដែលអាចរស់នៅក្នុងសន្តិភាព និងភាពឥតសៅហ្មងខាងសាសនាពីព្រោះវត្ថុដ៏ពិសិដ្ឋទាំងពីរយ៉ាងនេះអាចបញ្ចៀសបាននូវសង្គ្រាម ជម្លោះប្រដាប់អាវុធ និងអំពើហិង្សា ហើយរក្សាបាននូវស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ដូច្នេះសន្តិភាពនិងសុខដុមរមនាខាងសាសនាគឺជាទ្រព្យព្រេងទ្រព្យសំណាងរបស់កម្ពុជាដែលខ្មែរទាំងអស់គ្នាត្រូវថែរក្សាការពារកុំឱ្យបាត់បង់ជាដាច់ខាត៕ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm