រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានស្វែងរកការដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ លើនាយកក្រុមហ៊ុន Samsung Electronics លោក Jay Y Lee ជុំវិញការចោទប្រកាន់ពីបទក្លែងបន្លំគណនេយ្យ និងការកេងប្រវ័ញតម្លៃភាគហ៊ុន ពាក់ព័ន្ធនឹងហ៊ុនរួមបញ្ចូលគ្នានៃសាខាក្រុមហ៊ុន Samsung kjnugទឹកប្រាក់ចំនួន ៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥។ លោក Lee បានបដិសេធរាល់ការប្រព្រឹត្តខុសណាមួយ។ សវនាការនេះ គឺជាវគ្គចុងក្រោយរបស់តុលាការជាន់ទាប មុនពេលចេញសេចក្តីសម្រេច ដែលត្រូវបានរំពឹងទុកក្នុងរយៈពេលជាច្រើនខែ ដោយបញ្ចប់ការកាត់ក្តី មានរយៈពេលបីឆ្នាំមកនេះ។ ករណីនេះ គឺជាករណីចុងក្រោយប្រឆាំងលោក Lee ដែលត្រូវបានលើកលែងទោសសម្រាប់ការកាត់ទោសដំបូង និងដាច់ដោយឡែក ហើយត្រូវបានកំណត់កាលពីឆ្នាំមុននូវជំហរដឹកនាំរបស់ក្រុមហ៊ុន Samsung ជាប្រធានប្រតិបត្តិ។ ក្នុងអំឡុងពេលសវនាការនៅថ្ងៃសុក្រនេះ រដ្ឋអាជ្ញា បានប្រាប់តុលាការទីក្រុងសេអ៊ូលថា លោក Lee មានអាយុ ៥៥ ឆ្នាំ និងអតីតនាយកប្រតិបត្តិផ្សេងទៀតបានបំពានច្បាប់ទីផ្សារមូលធន ដើម្បីអាចរួមបញ្ចូលគ្នាកាលពីឆ្នាំ ២០១៥ ដែលជួយឱ្យលោក Lee ទទួលបានការគ្រប់គ្រងកាន់តែច្រើនលើក្រុមហ៊ុន Samsung Electronics របស់ក្រុមហ៊ុន Samsung ។ រដ្ឋអាជ្ញាចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធរបស់នាយកប្រតិបត្តិ ក្នុងការដាក់បញ្ចូលគ្នានៃសាខាក្រុម Samsung C&T និង Cheil Industries រួមមានការរៀបចំតម្លៃភាគហ៊ុន និងការប្រព្រឹត្តខុសផ្សេងទៀត ដែលជួយពួកគេទទួលបានការចំណាយពីអ្នកវិនិយោគមួយចំនួន។
លោក Lee និងនាយកប្រតិបត្តិ បានបដិសេធថាពុំបានប្រព្រឹត្តិសុខនោះទេ ដោយនិយាយថា ការរួមបញ្ចូលគ្នា និងដំណើរការគណនេយ្យ ដែលរដ្ឋអាជ្ញាបានលើកយកមកជាបញ្ហានោះ គឺជាផ្នែកនៃសកម្មភាពគ្រប់គ្រងធម្មតា។