ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា កម្ពុជាបន្ដរកឃើញមនុស្សចំនួន៦៥៥នាក់ឆ្លងមេរោគកូវីដ-១៩ បន្ថែមទៀត ខណៈមនុស្សចំនួន៨១០នាក់ទៀតផ្សេងទៀត ត្រូវបានព្យាបាលជាសះស្បើយ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ចំនួន៦០៦នាក់ បន្ថែមទៀត សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយ៤៩នាក់ទៀត គឺជាករណីនាំចូល។
ក្រសួងសុខាភិបាល ក៏បានប្រកាសផងដែរថា មនុស្ស១១នាក់បន្ថែមទៀត បានស្លាប់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់៣១១នាក់បន្ថែមទៀត ។
បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩សរុប ៣០ ៦១៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយ ចំនួន៦៥៥នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៣៧ ៣២១នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំ២០២០កន្លងមក៕
