
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអំពាវនាវឲ្យសភាអនុម័តសំណើរបស់លោកប្រធានាធិបតី ចូ បៃ ដិនសម្រាប់ការផ្តល់មូលនិធិបន្ថែម រួមទាំងជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យើងក៏ជំរុញឲ្យសភាអនុម័តសំណើផ្តល់មូលនិធិបន្ថែមរបស់យើង ដែលនឹងអនុញ្ញាតឲ្យយើងបន្តគាំទ្រអ៊ុយក្រែន និងអ៊ីស្រាអែល ដោយផ្តល់ជំនួយមនុស្សធម៌សង្គ្រោះអាយុជីវិត នៅទូទាំងពិភពលោក និងធ្វើ ការវិនិយោគដ៏សំខាន់ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ទីភ្នាក់ងារសារព័ត៌មាន Ukrinform បាននិយាយដោយដកស្រង់សម្តីលេខាព័ត៌មានរងស្តីទីអ្នកស្រី Sabrina Singh នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«អ្នកស្រី បានបញ្ជាក់ថា ការផ្តល់មូលនិធិបន្ថែមនេះ ក៏នឹងក្លាយជាការវិនិយោគនៅក្នុងឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិកផងដែរ។ លើសពីនេះ វានឹងអនុញ្ញាតឲ្យបំពេញបន្ថែមនូវការស្តុកសព្វាវុធរបស់មន្ទីរបញ្ចកោណ ដែលត្រូវបានបែងចែកមុននេះ ជាទម្រង់ជំនួយបរទេស។
អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះ បានសង្កត់ធ្ងន់ថា សំណើសុំថវិកាបន្ថែម នឹងធានាបាននូវតម្រូវការសន្តិសុខជាតិរបស់អាមេរិក។