
រដ្ឋមន្ត្រីសេដ្ឋកិច្ច និងបេក្ខជនប្រជែងតំណែងប្រធានាធិបតីអាហ្សង់ទីន លោក Sergio Massa បានជ្រើសរើសសាលាវិទ្យាល័យរដ្ឋ ក្នុងទីក្រុង Buenos Aires ជាវេទិកា សម្រាប់ព្រឹត្តិការណ៍បិទយុទ្ធនាការរបស់លោក កាលថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) មុនការបោះឆ្នោត នៅថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) ហើយអំឡុងការជួបជុំនោះ លោក Massa បានធានាដល់សិស្សានុសិស្សថា លោកនឹងប្រឹងប្រែងកសាងប្រទេសឲ្យកាន់តែប្រសើរឡើង។
អ្នករៀបគម្រោងនយោបាយវ័យ ៥១ឆ្នាំរូបនេះ បានបង្កការភ្ញាក់ផ្អើលដោយការទទួលបានចំណាត់ថ្នាក់ទី១ សម្រាប់ការបោះឆ្នោតជុំទី១ របស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ក្នុងខែតុលា ហើយកំពុងប្រកៀកប្រកិតជាមួយគូប្រជែងបេក្ខជនសេរីនិយមលោក Javier Milei នៅមុនការបោះឆ្នោតជុំទី២ នាថ្ងៃអាទិត្យនេះ។
ចំណែកគូប្រជែងដ៏ស្វិតស្វាញរបស់លោក Massa គឺលោក Milei បានបិទយុទ្ធនាការបោះឆ្នោតរបស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍មួយនៅកទីក្រុង Cordoba នៅថ្ងៃព្រហស្បតិ៍នោះដែរ ខណៈការជួបជុំនេះពោរពេញទៅដោយអ្នកគាំទ្រដ៏រំភើបរីករាយ ដែលបាននាំគ្នាំស្រែកអបអរបេក្ខជនសេរីស្តាំនិយមរូបនេះយ៉ាងកងរំពង។
បុរសវ័យ ៥៣ឆ្នាំ ដែលប្រកាសខ្លួនឯងថា ជាអ្នកមូលធនសង្គមនិយម ឥឡូវនេះគឺជាអ្នកមានប្រៀបតិចតួចរបស់អ្នកស្ទង់មតិ ក្នុងការទទួលបានជ័យជម្នះលើគូប្រជែង គឺបេក្ខជនពែកសូនិសនិយមលោក Massa ដោយជំហរប្រយុទ្ធមិនចុះញ៉មរបស់លោក ជាចំណុចរងការរិះគន់ពីអ្នកបោះឆ្នោត ដែលមិនសប្បាយចិត្តនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេស ក្នុងប៉ុន្មានទសវត្សរ៍នេះ៕