
បើតាមអាជ្ញាធរ និងថៅកែរបស់ជនរងគ្រោះ បានឲ្យដឹងថា អ្នកថតរូបជនជាតិម៉ិកស៊ិកម្នាក់ ត្រូវបានសម្លាប់នៅទីក្រុង Ciudad Juarez នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) ខណៈដែលកំពុងធ្វើការជាអ្នកបើកបររថយន្តឯកជន។
លោក Ismael Villagomez ដែលជាអ្នកថតរូបឲ្យសារព័ត៌មាន El Heraldo de Juarez ត្រូវបានបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក នៅវេលាម៉ោងប្រហែល ១:៣០ព្រឹក (ត្រូវនឹងម៉ោង ៧:៣០ ម៉ោងសកល) នៅឯទីក្រុងព្រំដែនដែលល្បីល្បាញខាងអំពើហិង្សា។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។
គួរបញ្ជាក់ដែរថា ម៉ិកស៊ិកគឺជាប្រទេសដែលមានសន្តិភាពដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងពិភពលោកសម្រាប់អ្នកសារព័ត៌មាន បើទោះបីជាអ្នកស៊ើបអង្កេត បានប្រាប់ថា ពួកគេមិនអាចកំណត់បានភ្លាមៗនោះទេថា តើការសម្លាប់នេះ មានទាក់ទងនឹងវិជ្ជាជីវៈរបស់ជនរងគ្រោះ ឬអត់៕