
សំណុំផ្សែងត្រូវបានគេឃើញនៅជើងមេឃនៃតំបន់ហ្កហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រនេះមក ខណៈភាពតានតឹងរវាងភាគីទាំងពីរនៅតែឡើងកម្ដៅនៅឡើយ។
ជនស៊ីវិលប៉ាឡេស្ទីនបានស៊ូទ្រាំនឹងស្ថានភាពអាក្រក់នៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលបាន អូសបន្លាយអស់ជាច្រើនសប្ដាហ៍នៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧តុលា ដែលអ៊ីស្រាអែលនិយាយថា បានសម្លាប់មនុស្ស១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។
អាជ្ញាធសុខាភិបាលតំបន់ហ្កហ្សា ដែលអាចទុកចិត្ដបានដោយអង្គការសហប្រជាជាតិនិយាយថា មនុស្ស យ៉ាងហោចណាស់ ១១.៥០០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែក និងការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែល ក្នុងចំណោមនោះ មានក្មេងជាង៤.៧០០ផងដែរ៕