អ្នកជំងឺមហារីកក្នុងតំបន់ហ្កាហ្សា កំពុងប្រឈមនឹងការតស៊ូក្នុងស្ថានភាពលំបាក ខណៈទាំងសង្រ្គាមទាំងជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ

2023/11/18 12:52:23 am        117

បន្ទាប់ពីមានតែមន្ទីរពេទ្យព្យាបាលជំងឺមហារីកតែ១គត់ ក្នុងតំបន់ហ្កាហ្សាស្រ្ទីបត្រូវបិទទ្វារ ស្របពេលអ៊ីស្រាអែលនៅតែបន្ដទម្លាក់គ្រាប់បែកលើតំបន់ហ៊ុមព័ទ្ធមួយនេះ អ្នកជំងឺដែលបាត់បង់ទីជម្រក ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀត ក្នុងក្រុងខានយូនីស (Khan Younis)។

នាយកមន្ទីរពេទ្យមិត្ដភាពទួរគី-ប៉ាឡេស្ទីន វេជ្ជបណ្ឌិត សូប៊ី ស្កេក (Sobhi Skeik) បាននិយាយថា ការធ្វើដំណើរចេញក្រៅមន្ទីរពេទ្យទៅក្រុងខាន យូនីស គឺគ្រោះថ្នាក់ណាស់ ដោយបន្ថែមថា មានអ្នកជំងឺមហារីក៤នាក់ហើយបានស្លាប់តាមផ្លូវ។

វេជ្ជបណ្ឌិតស្កេក បាននិយាយថា ស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងតំបន់ហ្កាហ្សា។ ពោលគឺជាស្ថានភាពគ្រោះមហន្ដរាយ ដែលចាំបាច់ត្រូវតែអំពាវនាវទៅកាន់សហគមន៍អន្ដរជាតិ ឲ្យមកជួយសង្រ្គោះតំបន់ហ្កាហ្សា ហើយយើងត្រូវការអ្នកមកចាត់វិធានការឲ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា

ជាបន្ទាន់ ដើម្បីបញ្ឈប់ការសម្លាប់មនុស្សក្នុងតំបន់ហ្កាហ្សា និងបញ្ឈប់ការសម្លាប់អ្នកជំងឺរបស់យើង ក៍ដូចជាបញ្ឈប់ការសម្លាប់អ្នកជំងឺមហារីករបស់យើងផងដែរ។

អ្នកជំងឺមួយចំនួនត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យមហារីក ដោយជម្លៀសទៅក្រុងអង់ការ៉ា(Ankara) ដែលក្នុងនោះអ្នកជំងឺ២៧នាក់ បានទៅដល់រដ្ឋធានីទួរគីភ្លាមៗបន្ទាប់ពីបានចាកចេញនៅពាក់កណ្ដាលអធ្រាត្រនៅថ្ងៃព្រហស្បតិ៍ ដោយចេញពីប្រទេសអេហ្ស៊ីប បន្ទាប់ពីចាកចេញពីតំបន់ហ្កហ្សា ដោយឆ្លងកាត់ច្រកទ្វារព្រំដែន រ៉ាហ្វា (Rafa)។

អ្នកជំងឺមហារីក ត្រូវបានទទួលការព្យាបាលពិសេសនៅឯមន្ទីរពេត្យមួយក្នុងតំបន់ហ្កាហ្សា ដែលបានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសទួរគី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        57
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        48
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm