រដ្ឋមន្ត្រីរុស្ស៊ីជួបនាយករដ្ឋមន្ត្រីកូរ៉េខាងជើង ហើយចាកចេញពីទីក្រុងព្យុងយ៉ាង

2023/11/18 12:53:21 am        76

ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT នៅថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov បានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Tok Hun មុនពេលចាកចេញពីទីក្រុងព្យុងយ៉ាង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានធ្វើសេចក្ដីរាយការណ៍ថា ជំនួបនេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) ក្នុងបរិយាកាសប្រកបដោយមិត្តភាពជាមួយនឹងវត្តមាននៃមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់ភាគីទាំង២ ក្នុងនោះរួមទាំងរដ្ឋមន្ត្រីកីឡារុស្ស៊ី លោក Oleg Matytsin និងរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេសរបស់កូរ៉េខាងជើងលោក Yun Jong Ho។

បើយោងតាម KCNA ដដែលនេះ បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Kozlov បានទៅដល់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ (ទី១៤ វិច្ឆិកា) ហើយបានទៅទស្សនាកន្លែងជាច្រើនក្នុងរដ្ឋធានីរបស់កូរ៉េខាងជើង ក្នុងនោះរួមទាំងការតាំងពិព័រណ៍ផលិតផលឧស្សាហកម្មធុនស្រាល មុនពេលចាកចេញទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នោះ។

សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការបន្ទាប់ពីមានកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃភាគីទាំង២ កាលពីខែកញ្ញា។ កូរ៉េខាងជើង និងរុស្ស៊ីបានបដិសេធថា មិនមានកិច្ចព្រមព្រៀងសព្វាវុធអ្វីទាំងអស់ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រុងព្យុងយ៉ាងថា បានផ្គត់ផ្គង់សម្ភារៈយោធាដល់រុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ហើយទីក្រុងម៉ូស្គូបានផ្តល់ជំនួយបច្ចេកទេសយោធាដល់កូរ៉េខាងជើងវិញក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm