
នៅក្នុងអំឡុងពេលថ្លែងសន្ទរកថានៅឯជំនួបកំពូលស្តីពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងនៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្ដីឥណ្ឌា លោក ណាដ្រា ម៉ូឌី បានមានប្រសាសន៍ថា ការប្រឈមថ្មីកំពុងលេចចេញពីស្ថានការណ៍នៅ អាស៊ីខាងលិច។
ថ្លែងទាំក់ទងនឹងជម្លោះ អ៊ីស្រាអែល-ហាម៉ាស ជាពិសេស លោកម៉ូឌី បានថ្កោលទោសការស្លាប់ជនស៊ីវិល និងបានអំពាវនាវអោយមានការអត់ធ្មត់ និងអោយមានការសន្ទនា។
លោកម៉ូឌីថែមទាំងបានអំពាវនាវអោយបណ្ដាប្រទេសសកលខាងត្បូង ភាគច្រើនប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងនោះមានប្រទេសឥណ្ឌាផងដែរ ត្រូវសាមគ្គីគ្នារួមអោយកាន់តែខ្លាំងឡើង និងបុព្វហេតុរួម។
ជំនួបកំពូលបណ្តាប្រទេសសកលខាងត្បូងមានការពាក់ព័ន្ធនឹងជាង១០០ប្រទេស និងត្រូវបានរៀបចំឡើងដើម្បី ពិនិត្យមើលឡើងវិញនូវការសម្រឹចចិត្ដដែលធ្វើឡើងនៅក្នុងអំឡុងពេលកិច្ចប្រជុំរបស់ក្រុមប្រទេសG-20 កាលពីខែកញ្ញាកន្លងទៅ៕