
ក្រុមមន្រ្តីនិយាយថា ការរញ្ជួយដីក្រោមបាតសមុទ្រដ៏ខ្លាំងក្លាមួយ បានអង្រួនតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីននាថ្ងៃសុក្រនេះ ។
នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេពីការខូចខាតធ្ងន់ធ្ងរ ឬអ្នករងរបួស ប៉ុន្តែគ្មានការព្រមានពីរលកស៊ូណាមិ ត្រូវបានចូលជាធរមាននោះទេ ។
មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីនេះ មានកម្រិត ៦.៧រ៉ិចទ័រ និងស្ថិតនៅចម្ងាយ ២៦គ.មពីកោះ Burias ក្នុងតំបន់ជ្រោយភាគខាងត្បូងប្រទេសហ្វីលីពីន ។ ពួកគេអះអាងថា ប្រហែលជាមានគ្រោះថ្នាក់ និងការខូចខាតកម្រិតទាបប៉ុណ្ណោះ ។
ដោយឡែក វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានវាស់កម្រិតរញ្ជួយដីឃើញមាន ៧.២រ៉ិចទ័រ ហើយពួកគេនិយាយថា វាស្ថិតក្នុងជម្រៅត្រឹមតែ ១០គ.មប៉ុណ្ណោះ ។ ការរញ្ជួយដីរាក់ នឹងបង្កឲ្យមានការខូចខាតខ្លាំងលើផ្ទៃផែនដី ។
សូមបញ្ជាក់ថា ហ្វីលីពីន តែងតែជួបការរញ្ជួយដី ហើយនិងបន្ទុះភ្លើងញឹកញាប់ ដោយសារតែទីតាំងរបស់វាស្ថិតនៅលើរង្វង់ភ្លើងប៉ាស៊ីហ្វិក ៕