
អ្នកថ្វាយបង្គំជាច្រើននាក់ បានធ្វើការបួងសួងនៅខាងក្នុងបរិវេណវិហាអ៊ីស្លាមអាល់ អាក់សា (Al-Aqsa) នៅថ្ងៃសុក្រនេះ ក្នុងក្រុងហ្សេររុយសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតទី៣បន្ទាប់ពីកន្លែងពិសិដ្ឋ មេកា (Mecca )និង មេឌីណា(Medina)។
វិហាអ៊ីស្លាមដែលស្ថិតនៅជើងភ្នំនេះ ក៏ជាកន្លែងពិសិដ្ឋបំផុតផងដែរ សម្រាប់ជនជាតិជ្វីហ្វ ដែលហៅថា ជាវិហារភ្នំពិសិដ្ឋ និងជាតំបន់មួយដែលកន្លែងដែលមានការប៉ះទង្គិចគ្នាជាញឹកញាប់។
អាជ្ញាធរអ៊ីស្រាអែល បានរឹតបន្ដឹងការចូលទៅទីកន្លែងនោះសម្រាប់ជនជាតិប៉ាឡេស្ទីនដើម្បីបួងសួង តាំងពីក្រុមហាម៉ាស បានវាយប្រហារលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា និងបានធ្វើអោយអ៊ីស្រាអែលឡោមព័ទ្ធ និងធ្វើប្រតិបត្ដិការជើងគោកក្នុងតំបន់ហ្កាហ្សាស្រ្ទីបដើម្បីសងសឹកវិញ៕