
យោធាអ៊ីស្រាអែលបាននិយាយថា ទាហសនរបស់ខ្លួនត្រូវបានបាញ់សម្លាប់ខ្មាន់កាំភ្លើងពីរនាក់ ដែលបានបើកការបាញ់ប្រហារទៅលើពួកគេចេញពីរថយន្ដ១គ្រឿង នៅជិតក្រុងហេប្រន់ (Hebron) តំបន់វេស បែង នៅថ្ងៃសុក្រនេះ។
យោងតាមកងទ័ព បានឲ្យដឹងថា ពុំមានរបាយការណ៍បញ្ជាក់ពីទាហានអ៊ីស្រាអែលនរណាម្នាក់
រងរបួសទេ។
ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់វេស បែង តាំងពីមានការវាយប្រហារលើប្រទេសអ៊ីស្រាអែលដោយក្រុមខ្មាន់កាំភ្លើងចលនាហាម៉ាសអ៊ីស្លាមនិយមដែលធ្វើប្រតិបត្ដិការនៅខាងក្រៅតំបន់ហ្កាហ្សានោះ៕