ប្រទេសហ្វាំងឡង់ បិទច្រកឆ្លងកាត់ព្រំដែន ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ ដែលខ្លួននិយាយថា ត្រូវបានបញ្ជូនមកដោយរុស្ស៊ី

2023/11/18 05:03:01 pm        70

ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែ វិច្ឆិកាថា ប្រទេសហ្វាំងឡង់ នឹងដំឡើងរបាំងការពារនៅច្រកឆ្លងកាត់ចំនួនបួនកន្លែងនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកើនឡើងជនអន្តោប្រវេសន៍ដែលទីក្រុង Helsinki ដោយបាននិយាយថា ត្រូវបានរៀបចំឡើងដោយទីក្រុងមូស្គូ។

ប្រទេសហ្វាំងឡង់ បានចោទប្រកាន់អាជ្ញាធររុស្សី ពីបទប្រមូលផ្តុំជនអន្តោប្រវេសន៍ ទៅកាន់ច្រកឆ្លងកាត់ព្រំដែន ជាការសងសឹកចំពោះការសម្រេចចិត្តរបស់ប្រទេសហ្វាំងឡង់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក ដែលការអះអាងនេះត្រូវបានវិមានក្រឹមឡាំងច្រានចោល។

ឆ្មាំព្រំដែនប្រទេសហ្វាំងឡង់ បាននិយាយថា របាំងការពារនឹងដំឡើងនៅច្រកឆ្លងកាត់ចំនួនបួនកន្លែងក្នុងចំណោម៩កន្លែង ជាមួយប្រទេសរុស្ស៊ីនៅភាគអាគ្នេយ៍របស់ប្រទេសខ្លួន។

យោងតាមឆ្មាំព្រំដែនបានឲ្យដឹងថា អ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ ៣០០នាក់ ភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ យ៉េម៉ែន សូម៉ាលី និងស៊ីរី បានមកដល់ប្រទេសហ្វាំងឡង់ក្នុងសប្តាហ៍នេះ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សជិត ១០០នាក់ បានចូលមកក្នុងប្រទេសហ្វាំងឡង់ ពីប្រទេសរុស្ស៊ី កាលពីពេលថ្ងៃត្រង់ ថ្ងៃសុក្រតែមួយថ្ងៃ។ ប្រទេសហ្វាំងឡង់មានព្រំដែនរួមប្រវែង ១.៣៤០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ដែលបានបម្រើផងដែរជាព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប។

ចាប់តាំងពីថ្ងៃសៅរ៍នេះ អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់តាមរយៈប្រទេសរុស្ស៊ី នឹងត្រូវបានអនុញ្ញាតឱ្យប្រគល់ពាក្យស្នើសុំរបស់ពួកគេតែនៅច្រកឆ្លងកាត់ព្រំដែនភាគខាងជើងចំនួនពីរកន្លែងប៉ុណ្ណោះ គឺនៅ ច្រក Salla និងច្រក Vartius ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm