
យោងតាមមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា អណ្ដាតភ្លើងនៅតែបន្តឆាបឆេះនៅទីរហោស្ថាននៃតំបន់ Pantanal របស់ប្រទេសប្រេស៊ីល ជាតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំហេះច្រើនជាង ២.៣០០ដង ត្រូវបានកត់ត្រា នៅប៉ុន្មានថ្ងៃដំបូងនៃខែវិច្ឆិកានេះ។
រូបភាពដែលផ្តល់ដោយអង្គការ Instituto Homem Pantaneiro ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការ ដើម្បីអភិរក្សជីវសហគមន៍នៃតំបន់ Pantanal បានបង្ហាញឲ្យឃើញនូវអណ្ដាតភ្លើង ដែលកំពុងឆាបឆេះតាមដើមឈើតូចៗស្ងួត និងច្រាំងទន្លេ កាលពីថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា)។
ចំហេះបានចាប់ផ្តើមមាននៅក្នុងខែតុលា ហើយបានបំផ្លាញរួចហើយនូវផ្ទៃដី ៣៥.០០០ហិកតា ជារូបភាព ដែលបង្ហាញឲ្យឃើញពីការមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារគ្រោះរាំងស្ងួត និងការឡើងក្ដៅខ្លាំង៕