តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា ព្រមាន​ថា អ្នក​ជក់បារី​ ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ​

2021/06/11 01:03:34 pm        1.3 K

ភ្នំពេញ ៖ ​លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោកប្រចាំ​កម្ពុជា បញ្ជាក់ថា អ្នក​ជក់បារី ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ការជក់បារី ​មានន័យថា​ម្រាមដៃ (​និង​បារី​ដែលមាន​ជាតិ​កខ្វក់​) ​មាន​ទំនាក់ទំនង​ជាមួយ​បបូរមាត់​ដែល​បង្កើន​លទ្ធភាព​ឆ្លង​វីរុស​ពី​ដៃ​ទៅ​មាត់​។

​លោកស្រី លី អាយ​ឡែ​ន ថ្លែងក្នុងឱកាស​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ពានរង្វាន់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ឆ្នាំ​២០២១ នាទី​សី្ត​ការ​ក្រសួង ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​។

លោកស្រី បាន​បន្តថា អ្នក​ជក់បារី​ក៏​អាច​មាន​ជំងឺ​សួត​រួចទៅហើយ ​ឬ​បន្ថយ​សមត្ថភាព​សួត​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​។ ហើយ​ការប្រើប្រាស់​ផលិត​ថ្នាំ​ជក់​ដូចជា​ជក់​តាម​បំពង់​បឺត​មានទឹក ​ជា​ញឹកញាប់​អ្នកប្រើប្រាស់​មាន​ចែករំលែក​ទុយោ​បឺត ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត ​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ​ចូលទៅក្នុង​សហគមន៍ និង​បរិយាកាស​សង្គម​។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋម​ន្រី្ត​ក្រសួងសុខាភិបាល ​បាន​ថ្លែងថា​ ក្នុង​ឆ្នាំ​២០២០​កន្លងមក​ ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-​១៩ ​ក្រសួងសុខាភិបាល ​កាន់តែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការពារ​ប្រជាជន​អំពី​ហានិភ័យ​នៃ​ផ្សែង​បារី​ផលិតផល​ថ្នាំជក់ ដោយ​បាន​តាមដាន​ជាប្រចាំ​ការអនុវត្ត​ច្បាប់ ​និង​បាន​ចាត់វិធានការ​ច្បាប់​ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់​មួយ​ចំនួន​ដែល​ល្មើស​នឹង​ច្បាប់​នៃ​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ វិធានការ​ចំពោះ​ការផ្សាយពាណិជ្ជកម្ម ​ការ​ផ្សព្វផ្សាយ​លក់ ​និង​ការឧបត្ថម្ភ​កម្មវិធី​ដោយ​ឧស្សាហកម្ម​ថ្នាំជក់ ព្រមទាំង​ជំរុញ​ការអនុវត្ត​ទីកន្លែង​គ្មាន​ផ្សែង​បារី​ ឲ្យ​មាន​ប្រសិទ្ធភាព និង​ជាពិសេស​ពង្រឹង​ការ​លះបង់​ទម្លាប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ​ដោយ​បាន​បណ្ដុះបណ្ដាល​ម​ន្រី្ត​សុខាភិបាល​តាម​មណ្ឌល​សុខភាព​ចំនួន​៥៨១​រូប ​និង​ធ្វើ​យុទ្ធនាការ​ជំរុញ​ការ​លះបង់​ទម្លាប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ក្នុង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩៕


អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm