រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណដល់សាធារណជន សារព័ត៌មាន និងសិល្បៈករដែលបានជួយផ្សព្វផ្សាយអំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

2023/11/19 02:03:15 pm        117

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មាន, អាជ្ញាធរមូលដ្ឋាន, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, សិល្បករ សិល្បការិនី, និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែលបានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជនជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះ។


សេចក្តីថ្លែងអំណរគុណរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ សាធារណជន ផលិតកម្មចម្រៀង សិល្បៈករ និងមន្ត្រី រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម(influencer)ជាច្រើន បានជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដែលបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ 


ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ "ខ្ញុំសូមថ្លែងអំណរគុណ និងដោយក្តីគោរព ស្រឡាញ់ ដឹងគុណ និងសូមមេត្តាទទួលយកនូវការគោរពអរគុណពីខ្ញុំ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ"។ 


នៅលើបណ្តាញសង្គមរបស់ឯកឧត្តមខ្លួន ក្រៅពីពន្យល់លំអិតនៃកម្មវិធី និងអត្ថប្រយោជន៍សម្រាប់មុខសញ្ញាគោលដៅនីមួយៗរួចហើយនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវដល់បុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងយុវជនក្រុមគោលដល់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ជាលក្ខណៈប្រវត្តិសាស្ត្រនេះ។ 

ឯកឧត្តមមានប្រសាសន៍ថា៖ "តាមរយៈការចូលរួមជួយផ្សព្វផ្សាយ និងពន្យល់យ៉ាងទូលំទូលាយនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាត្រូវទទួលអត្ថប្រយោជន៍ពីកម្មវិធីទាំងពីរខាងលើនេះនឹងទទួលបានព័ត៌មាន ហើយទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ដ៏វិសេសវិសាលនេះ" ។ 

ទោះបីជាបែបណាក៏ដោយដើម្បីឱ្យកម្មវិធីទាំងពីរនេះមានផ្លែផ្កា និងជោគជ័យ ការជួយផ្សព្វផ្សាយ ការជួយពន្យល់ណែនាំ និងការចែករំលែកបន្តទៅទៀតពីអ្នកដែលមានសមាណចិត្តទាំងអស់ នឹងអាចជួយកែប្រែវាសនាមនុស្ស១នាក់ ឬ១គ្រួសារ ហើយក៏ជាការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍសង្គមជាតិ ដែលជាគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីដដែល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm