រុស្ស៊ីបានបាញ់ទម្លាក់យន្ដហោះប្រយុទ្ធអ៊ុយក្រែនខណៈអ៊ុយក្រែន បានអះអាងពីការវាយប្រហារលើប៉ុស្ដិ៍បញ្ជាការរបស់រុស្ស៊ី

2023/11/19 05:53:51 pm        75

រុស្ស៊ី ៖ យោងតាមរបាយការណ៍សង្ខេបបច្ចុប្បន្នភាពផ្លូវការពីប្រទេសទាំងពីរ បានឲ្យដឹងថា រុស្ស៊ីបាននិយាយ កាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួនបាញ់ទម្លាក់យន្ដហោះប្រយុទ្ធរបស់អ៊ុយក្រែនធន Mig-29ចំនួន៣គ្រឿង ខណៈអ៊ុយក្រែន បានអះអាងថា កងទ័ពរបស់ខ្លួនបានវាយប្រហារប៉ុស្ដិ៍បញ្ជាការរុស្ស៊ីមួយបានជោគជ័យ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទកាសែតខ្លីមួយ កាលពីថ្ងៃសៅរ៍ថា នៅក្នុងសប្ដាហ៍កន្លងទៅនេះ កងទ័ពរុស្ស៊ីបានទប់ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែននៅមុខព្រួញជាច្រើន ក្នុងនោះរួមមាន តំបន់គូពីយ៉ាំង (Kupyanksk) ក្រាសនីលីម៉ាន់ និង ដូនេត ហ្សាប៉ូរីហ្សា ឃើសិន ហើយនិងបានវាយប្រហារលើប្រព័ន្ធកាំភ្លើងធំ និងប៉ុស្ដិ៍បញ្ជាការអ៊ុយក្រែនផងដែរ។

លើសពីនេះ ក្រសួងការពារជាតិ បានអះអាងថា កងទ័ពអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្ដហោះចម្បាំងធន MIG-29ចំនួន៣គ្រឿងមកពីខាងអ៊ុយក្រែន ហើយនិងបានបាញ់ស្កាត់រ៉ូកែតបាញ់ចេញពីជើង

ទម្រហ៊ីម៉ាស់ (HIMARS) ចំនួន២២គ្រាប់ និងយានដ្រូនចំនួន១៩៨គ្រឿង។

នៅថ្ងៃជាមួយគ្នានេះដែរ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនឬ(AFU) បានអះអាងថា រយៈពេល២៤ម៉ោងកន្លងទៅនេះ ការប្រយុទ្ធគ្នា៥៣លើក បានកើតឡើងនៅក្នុងតំបន់សមរភូមិ ដោយបាននិយាយថា កងទ័ពអ៊ុយក្រែន បានវាយប្រហារលើចំណុចជាច្រើនដែលមានវត្ដមានបុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី ហើយបានបំផ្លាញប្រព័ន្ធការពារអាកាសមួយកន្លែង និងឃ្លាំងស្ដុកគ្រាប់រំសេវមួយកន្លែង។

ស្របពេលជាមួយនេះ ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក ស៊ូលី នី នីស្ដូ (Sauli Niinisto) បាននិយាយ កាលពីថ្ងៃសៅរ៍ថា ហ្វាំងឡង់ បានសម្រេចផ្ដល់ឲ្យអ៊ុយក្រែននូវកញ្ចប់ជំនួយយោធាថ្មីមួយទៀត ដែលមានទឹកប្រាក់ប្រមាណជា ១០០លានអឺរ៉ូ ស្មើនឹង (១០៩លានដុល្លាអាមេរិក)។


អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        28
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        45
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm