វីដេអូដែលថតតាមយានដ្រូន បង្ហាញពីមនុស្សរាប់ពាន់នាក់ ធ្វើដំណើរ៥ថ្ងៃទៅក្រុងហ្សេរុយសាឡឹម ដើម្បីទាមទារអោយមានការដោះលែងចំណាប់ថ្នូរ

2023/11/19 06:04:18 pm        66

អុីស្រាអែល ៖ តាមវីដេអូដែលថតតាមយានដ្រូនបានបង្ហាញមនុស្សរាប់ពាន់នាក់ កំពុងធ្វើដំណើរនៅតាមផ្លូវហៃវ៉េ ឆ្ពោះទៅក្រុងហ្សេរុយសាឡឹម (Jerusalem) កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឲ្យរដ្ឋាភិបាល

អ៊ីសា្រអែល ធ្វើការឲ្យកាន់តែសកម្មថែមទៀតដើម្បីជួយធានាឲ្យមានការដោះលែងមនុស្សប្រមាណជា ២៤០នាក់ ដែលត្រូវបានចាប់ជាចំណាប់ថ្នូរដោយក្រុមសកម្មប្រយុទ្ធហាម៉ាស តាំងពីការវាយប្រហារលើ ប្រទេសអ៊ីស្រាអែលថ្ងៃទី៧តុលាមក។

សាច់ញាតិ និងអ្នកគាំទ្រចំណាប់ថ្នូរជាច្រើននាក់ បានធ្វើដំណើរចេញពីក្រុងតែលអាវីវ (Tel Aviv) ឆ្ពោះទៅក្រុង ហ្សេរុយយសាឡឹម (Jerusalem) និងបានបោះជំរំនៅពេលយប់នៅខាងក្រៅក្រុងហ្សេរុយសាឡឹម មុនថ្ងៃទី៥ និងជាថ្ងៃចុងក្រោយនៃការធ្វើដំណើររបស់ពួកគេ ឆ្ពោះទៅកាន់ការិយាល័យរបស់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍។

ក្រុមបាតុករដែលកំពុងកាន់រូបថតចំណាប់ថ្នូរ និងរូបថតសាច់ញាតិ ដែលបាត់ខ្លួន និងគ្រវីទង់ជាតិអ៊ីស្រាអែល បានស្រែកពាក្យថា ពួកយើងនឹងមិនបោះបង់ការទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរមកវិញជាដាច់ខាត។

អ្នកស្រីអង់ដ្រេយ៉ានា អាទ្រី បាននិយាយអំពីម្ដាយក្មេកវ័យចំណាស់របស់អ្នកស្រី ដែលត្រូវបានចាប់ជាមួយប្តីរបស់អាយុ៦៣ឆ្នាំរបស់អ្នកស្រីអាទ្រីថា យើងមិនមានពេលវេលាគ្រប់គ្រាន់ទេ និងមិនមានពេលទៀតទេ ដោយយើង មិនបានដឹងថា តើគាត់នៅរស់នោះឬយ៉ាងណាទេ។

ម្ដាយក្មេករបស់អ្នកស្រីអាយុ៨៥ឆ្នាំឈ្មោះយ៉ាហ្វា អាដា (Yafa Ada) ត្រូវបានគេឃើញនៅក្នុងវីដេអូមួយដែលបង្ហាញមុខរបស់ជនជាតិអ៊ីស្រាអែល ត្រូវបានគេចាប់យកទៅក្នុងតំបន់ហ្កាហ្សា។ពោលគឺ អ្នកស្រីបានជម្នះ ដែលបង្ហាញនូវការមិនភ័យខ្លាច ខណៈគេដឹកតាមរថយន្ដ យកទៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីននោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm