​​គណបក្សប្រជាជនកម្ពុជាប្រៀបបានដូចជាព្រះចន្ទពេញបូណ៌មីដែលជាទីស្រឡាញ់ ពេញចិត្ត និងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋគ្រប់រូប​

2023/11/19 06:52:33 pm        116

ភ្នំពេញ ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តំណាងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានថ្លែងដូច្នេះ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបុណ្យដង្ហែរអង្គកឋិនទាន និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជារាល ក្នុងឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ៥៥០ នាក់ ក្នុងបរិវេណវត្តពោធារាម(ហៅវត្តថ្មី) នៅឃុំរកា។

របាយការណ៍ស្វាគមន៍របស់លោក អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងវិស័យសាសនា នៅទូទាំងស្រុកមានវត្តសរុបចំនួន ៣៤វត្ត និងអាស្រមចំនួន២ ព្រះសង្ឃសរុបចំនួន ៤៥០អង្គ ។

ដោយឡែក សម្រាប់វត្តពោធារាម(វត្តថ្មី) ឃុំរកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំង ឯកឧត្ដម លោកជំទាវ សប្បុរសជន ព្រះសង្ឃ គណៈកម្ចាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរនូវសមិទ្ធផលមួយចំនួន មាន កុដិថ្ម១ខ្នង, កសាងរោងបុណ្យទទួលភ្ញៀវ ២០មx៣០ម,

របងវត្តប្រវែង ២១០ម៉ែត្រ, ស្តារបឹងមុខវត្តទំហំ ២០៤មx៣០ម និងសមិទ្ធផលផ្សេងៗ សរុបបច្ច័យកសាងចំនួន ៧៤លានរៀល និងប្រាកដុល្លារ ៤ម៉ឺន ៦ពាន់ ២រយ ដុល្លារអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងដែរថា ប្រជាពលរដ្ឋកម្ពុជា មានសំណាងណាស់ ដែលមានថ្នាក់ដឹកនាំ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ខ្ពស់ យកអាយុជីវិតធ្វើជាដើមទុន ប្តូរយកមកវិញនូវសុខសន្តិភាព ហើយមានការឈ្លាសវៃក្នុងការដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ មានការរីកលូតលាស់ព្រមៗគ្នា។ 

ឯកឧត្តម បានថ្លែងបន្តថា ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងនៅជាប់ជាមួយប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ និងគ្រប់កន្លែង រហូតមក ពិសេសនៅក្នុងពេលមានវិបត្តិនៃការរាតត្បាតជំងឺឆ្លងកូវីដ១៩ បានខិតខំប្រឹងប្រែងកៀងគររកជំនួយ និងបញ្ជាទិញវ៉ាក់សាំងមកចាក់ស្រោចមកលើប្រជាពលរដ្ឋ បើកប្រទេសឲ្យមានភាពប្រក្រតីឡើងវិញយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នៅតែបន្តបំពេញតួនាទីភារកិច្ចលើការដឹកនាំប្រទេសជាតិ ពីសំណាក់សម្តេចតេជោ ដើម្បីធ្វើឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា មានសុខសន្តិភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ណុប រ័ត្ននិមល បានជម្រុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការ អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋ ឃុំរកា ស្រុកកណ្តាលស្ទឹង កុំចាញ់ឧបាយកុលការញ៉ួសញ៉ុងរបស់ពួកជនអគតិ និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល លើការថែរក្សាសុខសន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៅទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ បានវេរប្រគេនបច្ច័យសង្កត់ត្រ័យវត្តពោធារាម(វត្តថ្មី) មានចំនួន ៤៧លាន ៣២ម៉ឺនរៀល ក្នុងនោះ បច្ច័យរបស់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ៣០លានរៀល សម្រាប់បន្តលើការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ឲ្យកាន់តែមានរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម និងលោកជំទាវ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនឧបត្ថម្ភដល់សីលវន្តសីលវត្តី មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕ ដោយ ៖ សុផានណា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm