ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសពីការរកឃើញប្រជាពលរដ្ឋ៤២នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាពលករខ្មែរទើបវិលត្រឡប់មកពីក្រៅប្រទេស។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តព្រៃវែង បញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើពលករខ្មែរ ២៨នាក់ ដែលទើបវិលត្រឡប់ពីប្រទេសថៃនាពេលថ្មីៗនេះ។
ក្រៅពីពលករខ្មែរ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា ករណីឆ្លងថ្មីក៏ត្រូវបានរកឃើញលើពលរដ្ឋ ២២នាក់ ក្នុងនោះរកឃើញនៅស្រុកព្រះស្ដេច ៩នាក់ ស្រុកពារាំង ៤នាក់ ស្រុកកំចាយមារ ៤នាក់ ស្រុកពាមជរ ៣នាក់ និងស្រុកពោធិ៍រៀង ២នាក់។
គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែងបញ្ជាក់ថា មនុស្សសរុបរហូតដល់ ៨២៤នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកជំងឺកូវីដ-១៩ចំនួន ៨នាក់ បានស្លាប់ អ្នកជំងឺ ៣៥៦នាក់ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ និងអ្នកជំងឺ ៤៦០នាក់ទៀត កំពុងបន្តស្ថិតក្រោមការព្យាបាលនៅឡើយ៕
