រុស្ស៊ី ៖ រដ្ឋបាលយោធារបស់ទីក្រុងនេះ បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូនជាច្រើនលើកលើទីក្រុង គីវ (Kyiv)កាលពីព្រឹកថ្ងៃអាទិត្យ ១៩ វិច្ឆិកា នៅយប់ទីពីរជាប់គ្នា ដោយបានបង្កើនការវាយប្រហាររបស់ខ្លួន លើរដ្ឋធានីរបស់អ៊ុយក្រែន ក្រោយផ្អាកជាច្រើនសប្តាហ៍។
លោក សេហ៊ី ផុបកូ (Serhiy Popko) ប្រធានរដ្ឋបាលយោធាទីក្រុង Kyiv បាននិយាយ នៅលើបណ្ដាញសង្គម Telegram ថា យានដ្រូន របស់សត្រូវ ត្រូវបានបាញ់ជាក្រុមជាច្រើន ហើយបានវាយប្រហារលើទីក្រុង Kyiv ជាបន្តបន្ទាប់ ពីទិសដៅផ្សេងៗគ្នា ក្នុងពេលដំណាលគ្នា ដោយបានផ្លាស់ប្តូរចលនានៃគោលដៅតាមផ្លូវ។
នោះហើយជាមូលហេតុដែលការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសត្រូវបានប្រកាសជាច្រើនដងនៅក្នុងរដ្ឋធានី ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយានដ្រូន Shahed kamikaze ចំនួន១៥ គ្រឿងក្នុងចំណោម ២០គ្រឿងដែលបាញ់ដោយរុស្ស៊ី លើតំបន់រដ្ឋធានី Kyiv តំបន់ Poltava និងតំបន់ Cherkasy ។
លោក Popko បាននិយាយ ថា មិនមានរបាយការណ៍ភ្លាមៗអំពី ការខូចខាតធ្ងន់ធ្ងរ ឬការបាត់បង់ជីវិតមនុស្សនោះទេ។ លោកក៏បាននិយាយផងដែរថា យានដ្រូន ជិត ១០ គ្រឿងត្រូវបានបាញ់ទម្លាក់នៅលើទីក្រុងគីវ និងតំបន់ជាយក្រុងនេះ៕

