ឥណ្ឌា៖ ខណៈដែលមានការកែតួលេខ និងកំណត់ចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅក្នុងរដ្ឋប៊ីហាដល់ចំនួន ៩,៤២៩នាក់ ប្រទេសឥណ្ឌាបានរាយការណ៍ករណីស្លាប់ខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃដល់ទៅ ៦,១៤៨នាក់ ខណៈមានករណីឆ្លងថ្មីចំនួន ៩៤,០៥២នាក់ ដែលនាំឲ្យអ្នកឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ២៩,២៧៣,៣៣៨នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលសហព័ន្ធ ដែលត្រូវបានកែសម្រួលថ្មីកាលពីថ្ងៃព្រហស្បតិ៍។

ក្រសួងខាងលើនិយាយថា ករណីឆ្លងសកម្មបានធ្លាក់ចុះដល់ត្រឹម ១,១៦៧,៩៥២នាក់ស្មើ ៤%នៃចំនួនការឆ្លងសរុប ខណៈដែលអត្រាអ្នកជាសះស្បើយទូទាំងប្រទេស បានកើនឡើងដល់ ៩៤.៧៧%។ ទិន្នន័យវិវឌ្ឍន៍ដែលបានបង្ហាញកាលពីម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ករណីឆ្លងធ្លាក់ចុះមកនៅត្រឹមចំនួន ៦៣,៤៦៣នាក់ត្រូវបានកត់ត្រាចូលទៅក្នុងចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 ក្នុងរយៈពេល ២៤ម៉ោង។ ក្រសួងសុខាភិបាលនិយាយថា ការធ្វើតេស្តមនុស្សចំនួន ២,០០៤,៦៩០នាក់ក៏ត្រូវបានធ្វើផងដែរកាលពីថ្ងៃពុធ ដែលនាំឲ្យការធ្វើតេស្តសរុបរកវីរុស Covid-19 នៅក្នុងប្រទេសនេះឡើងដល់ ៣,៧២១,១៩៨,២៥៣នាក់ ខណៈអត្រាវិជ្ជមានប្រចាំថ្ងៃត្រូវបានកត់ត្រាចំនួន ៤.៦៩%។

ចំនួននេះមានតិចជាង ១០% ក្នុងរយៈពេល ១៧ថ្ងៃជាប់ៗគ្នា។ អត្រាវិជ្ជមានប្រចាំសប្ដាហ៍ត្រូវបានកត់ត្រាចំនួន ៥.៤៣%។ ចំនួនអ្នកជំងឺជាសះស្បើយបន្តកើនឡើងខ្ពស់ ជាងករណីឆ្លងប្រចាំថ្ងៃរយៈពេល ២៨ថ្ងៃជាប់ៗគ្នា៕
អត្ថបទ៖ សុខមាន