ប្រសាសន៍សំខាន់របស់សម្ដេចធិបតី ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល

2023/11/20 04:56:20 pm        182

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។

*ប្រសាសន៍សំខាន់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិតបី បានបញ្ជាក់ថា គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺមានសារៈ សំខាន់យ៉ាងខ្លាំង ខណៈគោលនយោបាយទាំងពីរនេះ គឺជាការទាក់ទាញ និងបង្កើននូវសក្តានុពលកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលអា ណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និង ជួយបន្ថែមទៀតទៅដល់កសិករ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តម្លៃស្រូវឆ្នាំនេះមានតម្លៃល្អ បើប្រៀបធៀបជាមួយឆ្នាំមុន ដែលមានតម្លៃចាប់ពី ១០០០ រៀល ទៅ ១៣០០ រៀល ខណៈតម្លៃជី និងសម្ភារៈកសិកម្មមួយចំនួនមានការធ្លាក់ចុះ។

-សម្តេចធិបតី បានថ្លែងថាក្នុងរយៈពេល១០ឆ្នាំ ដែលកម្ពុជាបានចូលរួមប្រកួតប្រជែង​គុណភាព​អង្ករល្អលើពិភពលោកនោះ ​គឺអង្កររបស់កម្ពុជា បានទទួលចំណាប់ថ្នាក់ជាអង្ករល្អបំផុត​លើពិភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចសូមសម្តែងនូវការអប់អរសាទរចំពោះ លទ្ធផលដ៏ល្អនេះជាមួយជនរួមជាតិខ្មែរទាំងមូលផងដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់មន្រ្ដីពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលបានជួយផ្ដល់ពូជស្រូវដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រោយពីទឹកជំនន់បានស្រកចុះ ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះអាចបង្កង្កើតផលស្រូវ​បាន​ទាន់ពេលវេលា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាសុខចិត្តស្ថិតនៅក្នុងចំណោមលេខ១០ នៃក្រុមជើងខ្លាំង ប្រទេស ខ្លាំង ដែលឈរនៅលំដាប់លេខ១។ កម្ពុជាមិនចង់ឈរលេខ១ នៅក្នុងក្រុមដែលឈរនៅលំដាប់ទី១០ នោះទេ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំឡុងខ្ញុំបំពេញទស្សនកិច្ចនៅចិន រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនយក្ខលំដាប់ពិភពលោក និងមានអតិថិជនរាប់រយលាននាក់ ដើម្បីដាក់លក់ផលិតផលកម្ពុជានៅទីនោះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្ន ត្រូវ គោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាល មិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទី ផ្សារសេរី។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យបង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឱ្យបានកាន់ តែច្រើនឡើងថែមទៀត ដើម្បីបញ្ជៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឱ្យការផលិតនៅក្រៅប្រ ទេស។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គោលដៅរបស់រដ្ឋាភិបាល កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះ ដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វបានផល កាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបង្កើនការចូលរួមគាំទ្រផលិតផលកសិ កម្ម និងផលិតផលក្នុងប្រទេស។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ក្រុមអ្នកផលិតទាំងអស់ សូមផលិតនូវផលិតផលដែលប្រកប ដោយគុណភាព និងមិនក្លែងបន្លំ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តកសិកម្មបម្រើការងារនៅតាម ឃុំ សង្កាត់ ចំនួន ២៥០ នាក់ក្នុងជំហានដំបូង មានអ្នកដាក់ពាក្យរហូតដល់ប្រមាណ ១០០០០ នាក់។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅក្នុងការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារនៅក្នុង ក្របខណ្ឌរាជការនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧ នេះ ត្រូវប្រកបដោយគុណភាព គឺប្រឡងជាប់ដោយ មោទនៈ និងធ្លាក់ឱ្យអស់ចិត្ត។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់និស្សិតដែលបានដាក់ពាក្យប្រឡងជាប់ហើយក្នុងការជ្រើរើសមន្រ្ដីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ចំនួន ២៥០ នាក់ សូមបំពេញភារកិច្ចដោយយកបេះដូងមកធ្វើការងារ ដើម្បីធ្វើការរួមគ្នាបម្រើដល់ប្រជាពលរដ្ឋ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់មន្ត្រីកសិកម្មស្ម័គ្រចិត្តទាំងអស់ សូមបំពេញការងារឱ្យ អស់ពីចិត្ត ចេញពីបេះដូង ដើម្បីបម្រើពលរដ្ឋ។ ការបំពេញការងារចេញពីបេះដូងជូនពលរដ្ឋនេះ ប្រៀបដូចជា ការ សាងបុណ្យកុសលមួយដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ គឺជាកម្មវិធីចុងក្រោយ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមិនទាន់គ្រប់ ៩០ ថ្ងៃនៃការចូលកាន់តំ ណែងរបស់រដ្ឋាភិបាលនៅអាណត្តិទី៧ នេះនៅឡើយទេ។



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm