សម្ដេចធិបតី៖ យុវជនដែលប្រឡងជាប់ជាមន្ត្រីកសិកម្មចុះជួយកសិករត្រូវធ្វើការងារដោយបេះដូង

2023/11/20 05:28:28 pm        167

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ យុវជនដែលប្រឡងជាប់ជាមន្ត្រីកសិកម្មចុះជួយកសិករត្រូវធ្វើការងារដោយបេះដូង ខណៈកម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ គឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យបានទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាននៅគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេស ដើម្បីជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន ៣ ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មន្រ្តីកសិកម្ម​ដែល​ជ្រើសរើសនេះ គឺជាភ្នាក់ងារដល់មានប្រសិទ្ធភាពមួយរបស់ក្រសួង ក្នុងការផ្ដល់ព័ត៌មាន ឬបញ្ហាកសិកម្មរបស់ប្រជាពលរដ្ឋមកកាន់ក្រសួង និងរាជរដ្ឋាភិបាល។ ដូច្នេះសម្ដេចធិបតី អំពាវនាវដល់និស្សិតដែលបានដាក់ពាក់ប្រឡងជាប់ហើយក្នុងការជ្រើរើសមន្រ្ដីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ចំនួន ២៥០ នាក់ សូមបំពេញភារកិច្ចដោយយកបេះដូងមក​ធ្វើការងារ ដើម្បីធ្វើការរួមគ្នាបម្រើដល់ប្រជាពលរដ្ឋ។

សម្ដេចធិបតីថ្លែងថា៖«សូមយុវជនដែលប្រលងទៅធ្វើជាមន្ត្រីបច្ចេកទេសចុះជួយកសិករ ត្រូវធ្វើការងារដោយបេះដូងមកធ្វើការងារនៅពេលបានប្រឡងជាប់ហើយ»។

សូមជម្រាបថា កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ គឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យបានទៅជិត​ប្រជាពលរដ្ឋ​នៅមូលដ្ឋាននៅគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេស ដើម្បីជួយដល់គ្រួសារកសិករក្នុង​ការលើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល។

នៅកម្ពុជា មានឃុំដែលមានសកម្មភាពកសិកម្មចំនួន ១,៥៥០។ ក្នុងនោះឃុំភាគច្រើន ជាឃុំសម្បូរផលិតកម្មស្រូវ (១,០០០ឃុំ) ហើយមានគ្រួសារជាកសិករប្រមាណ ២ លានគ្រួសារ។ ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទទួលបានសេវាកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១,៦០០នាក់នៅទូទាំងប្រទេស។

តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រីនោះ នៅដើមឆ្នាំ២០២៣ ក្រសួងបានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដើម្បីពន្លឿនសេវាកសិកម្មដល់កសិករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០នាក់នៅឆ្នាំ២០២៣ និងចំនួន ៨០០នាក់ នៅឆ្នាំ២០២៤ និង៥៥០នាក់ នៅឆ្នាំ២០២៥។

ការពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវបានរំពឹងថា នឹងជួយបំពេញបន្ថែមនូវកង្វះខាតធនធានមនុស្សផ្នែកកសិកម្មនៅមូលដ្ឋាន។ កម្មវិធីគោលនយោបាយនេះ ក៏ នឹងជួយជំរុញការអនុវត្តការងាររបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ខិតការផ្តល់សេវាកសិកម្មឱ្យដល់កសិករនៅ តាមមូលដ្ឋានតែម្តង។ លើសពីនេះមន្ត្រីកសិកម្មឃុំ-សង្កាត់ នឹងជួយទៅដល់ អាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ឃុំ ក្នុងការអនុវត្តសកម្មភាពចាំបាច់ក្នុងការ ជួយដល់កសិករ និងសហគមន៍កសិករ ដោយផ្សារភ្ជាប់នឹងបណ្តាញខ្សែច្រវាក់ ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មកសិកម្ម កាត់បន្ថយ ថ្លៃដើមផលិតកម្ម និងមានភាពប្រកួតប្រជែងខ្ពស់ សំដៅលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm